បៀតបៀន​ផ្លូវភេទ​អនីតិជន ហើយ​យក​កាំបិត​អារ​ដៃ ​និង​ចាក់​ខ្លួនឯង ហូរឈាម​ជោក​ខ្លួន

2/25/2014 0 Comments A+ a-


Wat-24023​ ខេត្ដ​សៀមរាប ៖ បុរស​​ជន​ជាតិ​​កា​ណា​ដា​​ម្នាក់ ទំនង​ជា​​ញៀន​​ថ្នាំ​ញៀន បាន​​យក​​កាំ​បិត​​ចុង​ស្រួច ចាក់​​ខ្លួន​ឯង​​ជា​ច្រើន​​កាំ​បិត ប​ណ្ដា​ល​​ឲ្យ​​ហូរ​ឈាម​​ជោក​​ខ្លួន ស្ថិត​ក្នុង​ភាព​អា​ក្រាត​កាយ ប​ន្ទាប់​ពី​​បៀត​បៀន​ផ្លូវ​ភេទ​​លើ​​កុមា​រា ជា​​អ​នី​តិ​​ជន​​ជា​ច្រើន​​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​បន្ទប់​ជួល ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប  ខេត្ដ​សៀមរាប ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ DESLAURIES  PIERE ជា​ជនជាតិ​កាណាដា អាយុ​៧០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ QF 73 00 84 ផុតកំណត់​នៅ​ខែតុលា ឆ្នាំ​២០១៦ ។ ដោយមាន​ពាក្យបណ្ដឹង ពី​ក្រុមគ្រួសារ ហើយ​មានការ​ចង្អុលបង្ហាញ ពី​កុមា​រងគ្រោះ​ផង​នោះ  សមត្ថកិច្ច​បាន​តាម​ចាប់ តែ​ជនសង្ស័យ​បានមក​ដេក​សំងំ ក្នុង​បន្ទប់​ផ្ទះជួល ដោយ​មិនមាន​សម្លៀកបំពាក់ បន្ទាប់ពី​ល្បួ​កុមារា​ជាច្រើន​នាក់ យកទៅ​បៀតបៀន​ផ្លូវភេទ ហើយ​នៅពេល​សមត្ថកិច្ច ធាក់​ទ្វារ​បន្ទប់ ចូល​ចាប់​ជនសង្ស័យ ក៏​ជួប​រឿងរ៉ាវ គួរ​ឲ្យ​ភ្ញាក់ផ្អើល​តែម្តង ។​
​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា បុរស​ស្បែ​កស​នោះ ទំនង​ញៀន​ថ្នាំញៀន​ខ្លាំង និង​ដឹង​ខ្លួនឯង​ថា បាន​ប្រព្រឹត្ត​បទល្មើស មកលើ​អ​និតិ​ជន​ក្រោម អាយុ ១៥​ឆ្នាំ​ផង​នោះ ទើបបាន​យក​កាំបិត​ចុង​ស្រួច ចាក់​លើ​ខ្លួនឯង និង​អារ​ដៃ​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​ហូរឈាម​ជោក​ខ្លួន និង​ឆ្អាប​ពេញ​បន្ទប់ ។ ភ្លាមៗ​នោះ ជនសង្ស័យ ត្រូវ​បាន​​សមត្ថកិច្ច នាំទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ  រងចាំ​ធ្វើការ​សាកសួរ​ជា​ក្រោយ នៅពេល​ជនសង្ស័យ មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ដើម្បី ចាត់ការ​តាមច្បាប់ ៕
ប្រភពពី វត្តភ្នំ