ទំនាស់បិទផ្លូវ ឌឿងហែមក្លាយ ជាសំណុំរឿង ព្រហ្មទណ្ឌ
កំពង់ឆ្នាំងៈ សំណុំរឿង ទំនាស់បិទ ផ្លូវសាធារណៈ
នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង
បានអូសបន្លាយ មកដល់បច្ចុប្បន្ននេះ អស់រយៈពេលពីរឆ្នាំ កន្លងមកហើយ
ដែលអាជ្ញាធរខេត្ត សន្យា ក្នុងការដោះស្រាយរឿង ទំនាស់បិទផ្លូវឌឿង
ហែមមួយកន្លែងនេះ ដែលមានទទឹង២.៥ម៉ែត្រ បណ្តោយ ប្រវែងប្រមាណ ១៥០ម៉ែត្រ
ប្រជាពលរដ្ឋធ្លាប់ ធ្វើដំណើរចេញ ចូលតាំង ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩
មកម្លេះ ។បច្ចុប្បន្នបានឈានដល់ជារឿងព្រហ្មទណ្ឌ ពីបទរំលោភសេចក្តីទុកចិត្ត
ដោយម្ចាស់អ្នក បិទផ្លូវប្តឹងអ្នកដែលបានលក់ដីអោយខ្លួនកន្លងមក ។
នេះបើយោងតាមការរៀបរាប់ ប្រជាពលរដ្ឋ ១០គ្រួសារ ដែលបានអះអាងឲ្យដឹងថា ផ្លូវមួយខ្សែនេះ ឈ្មោះ អ៊ាម ហុកឆាយ និង ឈ្មោះ យិន ភី បានធ្វើរបងបិទផ្លូវ បណ្តាលអោយពួកគាត់ទាំង១០គ្រួសារគ្មានផ្លូវដើរចេញចូល ហើយម្យ៉ាងវិញទៀត ប្រសិនបើពួកគាត់ជួបគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ គ្មានច្រកសម្រាប់សង្គ្រោះបន្ទាន់ ឡើយ ។ តុលាការនឹងកោះហៅឲ្យប្រជាពលរដ្ឋម្នាក់ ដែលបានលក់ដីឲ្យចូលខ្លួន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះ យោងតាមបណ្តឹង របស់អ្នកបិទផ្លូវខាងលើ បើទោះមានការអះអាងថា ប្រជាពលរដ្ឋមិនបានលក់ផ្លូវឡើយ ក៍ដោយ ។
សូមរម្លឹកថា ករណីទំនាស់ផ្លូវមួយខ្សែខាងលើនេះ បានកើតឡើងជាង២ឆ្នាំកន្លងមកហើយ រហូតដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានសន្យាថាដោះស្រាយ តាំងពីអតីតអភិបាលខេត្តចាស់ លោក ទូច ម៉ារីម រហូតដល់ អភិបាលខេត្តថ្មី លោក ឈួរ ច័ន្ទឌឿន ប៉ុន្តែការសន្យា គេពុំទាន់ឃើញចេញជា រូបរាងនៅ ឡើយទេ ខណៈអភិបាលខេត្តថ្មី លោក ឈួរ ច័ន្ទឌឿន បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោក នឹង ចាត់ឲ្យក្រុមការងារ ចុះជួយទៅត្រួតពិនិត្យជាក់ស្តែង និងដោះស្រាយ ជូនប្រជាពលរដ្ឋ ជាមិនខាន ហើយ បើមានការទាល់ច្រកណាមួយនោះ លោក និងសុំទិញផ្លូវនេះ ដាក់ទុកឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ជា ធម្មតាឡើងវិញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល