លោកព្រុំ សុខា៖ សកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា តាមបណ្តាខេត្ត គ្រាន់តែជាការប្រើប្រាស់ សិទ្ធិសេរីភាពប៉ុណ្ណោះ
ភ្នំពេញ: លោក
ព្រុំ សុខា ប្រធានក្រុមការងារចរចា របស់គណបក្សប្រជាជនកម្ពុជា
បានលើកឡើងថា ការចរចា និងហេតុការណ៍រំខានវេទិកាជួបជុំ
ដែលគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងសន្និសីទកាសែត
នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ គឺជារឿងពីរ ដាច់ដោយឡែកពីគ្នា។
គណបក្សប្រជាជនកម្ពុជា តែងតែបើកចំហរ និងសម្របសម្រួលចរចាជានិច្ច
ជាមួយគណបក្សសង្គ្រោះជាតិ។
លោក ព្រុំ សុខា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បើកទូលាយរាល់ការចរចា និងតាមគណបក្សប្រឆាំង រហូតរៀងមក។ គណបក្សប្រជាជនកម្ពុជា ក៏ចង់ឲ្យមានបរិយាកាសល្អ ក្នុងពេលចរចាផងដែរ។
ចំពោះសកម្មភាពរារាំង រំខានវេទិកាជួបជុំ ដែលគណបក្សសង្គ្រោះជាតិ លើកឡើងទាំងនោះ ត្រូវបានលោក ព្រុំ សុខា អះអាងបញ្ជាក់ថា គ្រាន់តែជាសេរីភាព នៃការជួបជុំ របស់ប្រជាពលរដ្ឋគ្រប់រូប ដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
លោក ព្រុំ សុខា ក៏បានច្រានចោល រាល់ការលើកឡើង របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងសកម្មជនថ្នាក់ក្រោម របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាព រំខានវេទិកាជួបជុំ របស់គណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្ត ដូចជា នៅខេត្តកណ្តាល កំពង់ចាម និងនៅខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៩កុម្ភៈ តាមរយៈការពង្រាយកម្លាំង និងចាក់មេក្រូ ជាដើម។
ការលើកឡើងខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ គឺលោក សម រង្ស៊ី និងលោក កឹមសុខា បានប្រកាសព្រមានរួមគ្នាថា គណបក្សប្រឆាំង នឹងឈប់ចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សកាន់អំណាច បន្តយុទ្ធសាស្ត្រ ដាក់កងកម្លាំងប្រដាប់អាវុធ និងចាក់មេក្រូ រារាំង រំខាន ដល់វេទិកាជួបជុំ របស់គណបក្សសង្គ្រោះជាតិ តាមបណ្តាខេត្តតទៅទៀត ពិសេសនៅរសៀលនេះ ក្នុងវេទិកានៅទីរួមខេត្តកំពង់ឆ្នាំង។
ការព្រមានរបស់មេបក្សប្រឆាំងដូច្នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីវេទិការបស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ នៅខេត្តព្រៃវែង ត្រូវបានរារាំង និងរំខាន។ ព្រឹត្តិការណ៍រារាំងរំខាន វេទិកាជួបជុំរបស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៩កុម្ភៈ នៅខេត្តព្រៃវែង តាមរយៈការពង្រាយកងកម្លាំងប្រដាប់អាវុធ ចាក់មេក្រូជាច្រើនគ្រឿង រារាំង គំរាមកំហែង រហូតដល់មានអាមេ កាំភ្លើង រករឿងបាញ់ថែមទៀត ត្រូវបានលោកសម រង្ស៊ី និងលោក កឹម សុខា លើកឡើង ដោយមានទាំងចាក់ខ្សែអាត់វីដេអូ បង្ហាញដល់ក្រុមអ្នកកាសែត នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ។
នៅជិតវេទិកាជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ គណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំវេទិកាជួបជុំទ្រង់ទ្រាយធំផងដែរ។ រហូតដល់ពេលបាយថ្ងៃត្រង់នេះ គណបក្សប្រជាជនកម្ពុជា មិនទាន់រំសាយ នៅឡើយទេ៕
ប្រភពពី CEN