កាក់កបនឹងមុខរបរទាក់ ឆ្កែចំថ្ងៃស៊យបំពុលឆ្កែ អ្នកភូមិបម្រុងចូលយកម្ចាស់ ទាន់ចាប់ឱ្យនគរបាល
ភ្នំពេញ
៖ បុរសម្នាក់ដែលគេដឹងថា
គ្មានមុខរបរអ្វីក្រៅមុខរបរដើរទាក់ឆ្កែ យកទៅលក់នោះ
បានជួបថ្ងៃស៊យទៅ បំពុលឆ្កែអ្នកភូមិងាប់អស់មួយក្បាល
ហើយបម្រុងចូលទៅយកឆ្កែនោះទៅលក់
ក៏ត្រូវម្ចាស់ឆ្កែទាន់ចាប់យកទៅ ប្រគល់ឱ្យនគរបាលតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដើរទាក់ឆ្កែពេលយប់ហើយ ត្រូវបានម្ចាស់ឆ្កែចាប់ខ្លួនយកទៅប្រគល់ឱ្យនគរបាលចាត់ការតាម ផ្លូវច្បាប់នោះ ឈ្មោះរស់ ចាន់ឌី អាយុ២៨ឆ្នាំ មានទី លំនៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯម្ចាស់ឆ្កែឈ្មោះ សួស សារឹម ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ដ្រីនគរបាល រស់នៅកន្លែងកើត ហេតុខាងលើ ។
តាមសម្ដីម្ចាស់ឆ្កែបានឱ្យដឹងថា នៅ មុនពេលកើតហេតុក្រុមគ្រួសាររបស់ គាត់កំពុងសម្រាកនៅផ្ទះខាងលើ ។ លុះ មកដល់ម៉ោងកើតហេតុ ស្រាប់តែកូន របស់គាត់ដែលសម្រាកនៅក្រោមផ្ទះ បានឡើងទៅដាស់គាត់ដែលកំពុងសម្រាក នៅលើឡៅតឿ ដោយប្រាប់ថា មានជន សង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងទៅមក ២-៣ត្រឡប់នៅមុខផ្ទះ ។ មួយសន្ទុះ ក្រោយមកឃើញឆ្កែរបស់គាត់បែក ពពុះមាត់ទន់ដៃជើងដើរទ្រេតទ្រោត ហើយប្រកាច់នៅមុខផ្ទះ ។
ភ្លាមនោះកូនរបស់គាត់បានចាប់ ឆ្កែមកបញ្ច្រកស្ករ បន្ទាប់ពីដឹងថា ឆ្កែ មួយក្បាលនេះត្រូវគេដាក់ថ្នាំបំពុល ។ នៅពេលដែលបញ្ច្រកស្ករឱ្យឆ្កែនោះ ស្រាប់តែបានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបម្រុងចូលយកឆ្កែ ដែលពួកគេបំពុល ទើបរូបគាត់និងកូន តាមចាប់ជនសង្ស័យទាំង២នាក់នោះ ឱ្យសមត្ថកិច្ចបានម្នាក់រួមនឹងម៉ូតូមួយ គ្រឿង ម៉ាកវ៉េវ ពណ៌ត្រួយចេក ពាក់ ស្លាកលេខភ្នំពេញ 1X-8564 ដែលពួក គេជិះធ្វើសកម្មភាពនិងទូរស័ព្ទមួយ គ្រឿងម៉ាកសូនីត្រូវបានចាប់ទុកជាភស្ដុតាងផងដែរ ។ រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះសំណាង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែល ឃាត់បានត្រូវបានបញ្ជូនទៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់បន្ដ ៕
-ប្រភពពី នគរវត្ត