ខឹងប្រពន្ធមិនឱ្យរួម ដំណេកប្ដីសតិមិនគ្រប់ យកចានគប់ប្រពន្ធ បែកក្បាលនិងវ៉ៃកូន
ខេត្ដបាត់ដំបង ៖
អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងបណ្ដាលឱ្យប្រពន្ធនិងកូនរង
របួសដូចគ្នា ប៉ុន្ដែការបង្ករបួសស្នាមជារឿង២ដាច់ដោយ
ឡែកពីគ្នា ។
ករណីទី១បុរសសង្ស័យដែលគេដឹងថា មានសតិមិនសូវគ្រប់បានប្រើពូថៅ កាប់ទៅលើកូនបណ្ដាលឱ្យរបួសធ្ងន់ ព្រោះរឿងប្រើឱ្យជួយធ្វើត្រីម្ដាយតែកូន មិនព្រមជួយ ។ លុះដល់ពេលយប់បុរស សតិមិនសូវគ្រប់នេះបានប្រើចានគប់ ប្រពន្ធឱ្យបែកក្បាល ហើយបើតាមនគរ បាលសាកសួរជនសង្ស័យបានសារភាពថាព្រោះតែប្រពន្ធមិនឱ្យរួមដំណេកជាមួយ ។
នគរបាលបានបង្ហើបថា ប្រការដែល ប្រពន្ធមិនឱ្យប្ដីរួមដំណេកនោះក៏ព្រោះ តែពេលប្ដីរួមដំណេកម្ដងៗមានកម្លាំង ខ្លាំងខុសប្លែកពីមុនៗពេលដែលមិនទាន់មានជំងឺសតិមិនគ្រប់នេះ ។
ករណីហិង្សាក្នុងគ្រួសារបង្កដោយ បុរសជាប្ដីនេះបានកើតឡើងកាលពី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ទៅលើកូន លុះដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃ ទី២១ ខែកុម្ភៈ បុរសជាប្ដីបានយកចាន គប់ប្រពន្ធឱ្យបែកក្បាលដែលដំបូងបុរសជាប្ដីបានប្រាប់នគរបាលថា ព្រោះតែ ខឹងនឹងប្រពន្ធធ្វើត្រីរំខានដល់ដំណេក។
អំពើហិង្សានេះបានកើតឡើងនៅក្នុង ភូមិឃុំកន្ទឺ១ ស្រុកបាណន់ ខេត្ដបាត់ដំបង ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់ ខ្លួនបញ្ជូនជននោះទៅស្នងការដ្ឋាននគរ បាលខេត្ដនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ដើម្បីសាកសួរ ។
លោថាប់ ជីនហាក់ នាយប៉ុស្ដិ៍រដ្ឋ បាលកន្ទឺ១បានឱ្យដឹងថា បុរសដែលប្រើ ហិង្សាក្នុងគ្រួសារមានឈ្មោះយួម ខាន់ អាយុ៤៣ឆ្នាំមានជំងឺសតិមិនគ្រប់ប្រពន្ធឈ្មោះឃិន ប៊ៀន អាយុ៤៣ឆ្នាំ រងរបួស ក្បាលនិងកូនប្រុសឈ្មោះខាន់ វណ្ណនី អាយុ ១៧ឆ្នាំ រងរបួសក្បាលអ្នកទាំង៣រស់នៅ ក្នុងឃុំកន្ទឺ២ស្រុកបាណន់ ខេត្ដបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថានៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមគ្រួសារខាងលើនេះបាននាំគ្នាទៅបូមត្រីក្នុងស្រះស្ថិតនៅ ភូមិឃុំកន្ទឺ១។
ក្រោយពីបូមត្រីបានឪពុកក៏ប្រើឱ្យ កូនប្រុសជួយធ្វើត្រីតែកូនប្រុសមិនព្រមជួយធ្វើឱ្យបុរសជាឪពុក ខឹងទាញកាំបិត ប៉័ងតោកាប់កូន១កាំបិតបណ្ដាលឱ្យបែកក្បាល ។ លុះក្រោយពីនគរបាលហៅទៅ សាកសួររួចឱ្យត្រឡប់មកផ្ទះវិញ ។ រហូត ដល់ម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បុរសសង្ស័យបានយកចាន គប់ទៅលើប្រពន្ធបណ្ដាលឱ្យបែកក្បាល ទើបប្រពន្ធខឹងក៏ទៅប្ដឹងនគរបាលឱ្យ ឃាត់ខ្លួនម្ដងទៀត ។
ពាក់ព័ន្ធករណីហិង្សាលើប្រពន្ធនេះ នៅព្រឹកថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៤ មន្ដ្រីនគរបាលការិយាល័យប្រឆាំងការ ជួញដូរមនុស្សបានបង្ហើបឱ្យដឹងថា មូលហេតុដែលបុរសជាប្ដីយកចានគប់ប្រពន្ធ ព្រោះខឹងប្រពន្ធមិនឱ្យរួមដំណេកជាមួយ។
មន្ដ្រីនគរបាលដដែលបានបង្ហើបឱ្យ ដឹងទៀតថា ការដែលប្រពន្ធមិនឱ្យប្ដី រួមដំណេកព្រោះពេលប្ដីរួមដំណេកម្ដងៗខុសពីប្រក្រតីកាលពីមិនទាន់ មានជំងឺ ព្រោះពេលរួមដំណេកគេ(ប្ដី)មានកម្លាំងខ្លាំងធ្វើឱ្យប្រពន្ធ ទ្រាំទ្រមិនបាន ។ ក្រោយពីបុរសជាប្ដីបានសារភាព នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលា ការចាត់ការតាមច្បាប់ ៕
ប្រភពពី នគរវត្ត