ឃាត់ខ្លួនយុវជន២នាក់ ព្រួតវាយបុរសចំណាស់ម្នាក់ របួសធ្ងន់សងសឹកគំនុំចាស់
បាត់ដំបង: កម្លាំង
អាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនយុវជន២នាក់
ព្រួតគ្នាវាយបុរសចំណាស់ម្នាក់សន្លប់ស្ដូកស្ដឹងរបួសធ្ងន់ធ្ងរ
កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដើម្បីសងសឹកគំនុំចាស់ជួសមិត្តភ័ក្ត្រ
ពេលបុរសវ័យចំណាស់រូបនេះត្រូវគេវាយពេលកំពុងដើរពីដើមពោធិនាគបាញ់
ទឹក ទៅអង្គុយក្បែររបងវត្តដំរីសស្ថិតក្នុងភូមិកម្មករ
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ច
បានកសាងសំណុំរឿងបញ្ជូនយុវជនទាំងពីរនាកាំនោះទៅតុលាការដើម្បី
ចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៤។
បុរសចំណាស់ត្រូវបានវាយកាលពីរំលងអាធ្រាត្រថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៤ ។
លោកអ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា យុវជន២នាក់ដែលឃាត់ខ្លួនទី១ ឈ្មោះយុន សាយូ អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងវត្តដំរីស មានទីលំនៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី២ ឈ្មោះនួន ម៉ៅ ហៅ សុភ័ក្ត្រ អាយុ២១ឆ្នាំ ជាកម្មករ ស្នាក់នៅក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ចំណែកបុរសវ័យចំណាស់រងគ្រោះឈ្មោះ តា ស៊ុន អាយុ៦៣ឆ្នាំ (សតិមិនប្រក្រតី) ស្នាក់រស់នៅក្នុងវត្តដំរីស ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រងរបួសបែកចិញ្ចើមភ្នែកខាងស្តាំលើខ្នង និងច្រមុះខាងឆ្វេង កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕T/L

បុរសវ័យចំណាស់រងគ្រោះឈ្មោះ តា ស៊ុន អាយុ៦៣ឆ្នាំ មានរបួសហើមមុខហើមមាត់
ក្រុមជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួន
ប្រភពពី CEN