ក្មេង​ស្រី​ម្នាក់​ត្រូវ​ខ្សែ ភ្លើង​ឆក់​ស្លាប់​ក្នុង​ពិធី​ បុណ្យសព​ជីដូន​ស្រុក​កៀនស្វាយ​

2/13/2014 0 Comments A+ a-

ខេត្ដកណ្ដាល​ ៖​ ក្មេង​ស្រី​ម្នាក់​ត្រូវ​ ខ្សែភ្លើង​ឆក់​ស្លាប់​ក្នុង​ពិធី​បុណ្យសព​ជីដូន​ដែល​ហេតុការណ៍​នេះ​បាន​ កើតឡើង​ក្នុងភូមិ​ស្ទឹង​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរ​បាស​ ប៉ុស្ដិ៍​ឃុំ​សំរោង​ធំ​បានឱ្យ​ដឹង​ថា​ ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ក្រុម​គ្រួសារ​ក្មេង​ស្រី​ រង​គ្រោះ​កំពុង​ធ្វើ​បុណ្យសព​ជីដូន​ឈ្មោះ​ សុខ​ រ៉េ​ន​ អាយុ​៨៤​ឆ្នាំ​ ខណៈនោះ​ក្មេង​ស្រី​ ឈ្មោះ​ សុខ​ ភាព​បញ្ញា​តី​ រត់​លេង​ក៏​ប៉ះ​ ខ្សែភ្លើង​មេន​របស់​ជីដូន​បណ្ដាល​ឱ្យ​ឆក់​ស្លាប់​ភ្លាមៗ​ ។​
​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ឈឿ​ន​ សៀម​ អាយុ​២០​ឆ្នាំ​ ដោយឡែក​ម្ដាយ​ មានឈ្មោះ​ គង់​ ស្រី​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​
​ម្ចាស់​មេន​មានឈ្មោះ​ ឯម​ សិត​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ និង​ម្នាក់​ទៀត​មាន​ ឈ្មោះ​ ប៊ូ​រ​ ធី​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ម្ចាស់​មេន​ទាំង​ពីរ​នាក់​ខាងលើ​នេះ​រស់នៅ​ ភូមិ​បឹង​លៀ​ច​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្ដ​តាកែវ​ ។​
​តាម​ប្រភព​ឱ្យ​ដឹង​ថា​ អធិការ​ស្រុក​ កៀនស្វាយ​លោក​ ប៉ា​ សំអិត​ បាន​បញ្ជា​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​ ឃាត់​ម្ចាស់​មេន​យក​មក​កាន់​អធិការ​ដ្ឋា​ន​ស្រុក​ ។​
​ចំពោះ​ករណី​ខាងលើ​នេះ​នគរវត្ដ​បាន​ទាក់ទង​ទៅ​លោកប៉ា​ សំអិត​ អធិការ​ស្រុក​ ដើម្បី​សុំ​ការ​បំភ្លឺ​ ប៉ុន្ដែ​ទូរស័ព្ទ​ចូល​ហើយ​ គ្មាន​អ្នក​លើក​ ៕
__________________
ប្រភពពីនគរវត្ត