វិធីងាយៗ បីយ៉ាង ព្យាបាលកំចាត់មុនក្បាលខ្មៅ និង ស្នាមអាចម៍រុយ បានយ៉ាងឆាប់រហ័ស

2/25/2014 0 Comments A+ a-

ស្នាមអាចម៍រុយគឺជាស្នាមអុជតូចដែលមាននៅលើស្បែកមានពណ៌ខ្មៅតូចៗ ស្នាមអាចម៍រុយនេះអាច
កើតឡើងដោយសារតែ ការទទួលទានដំណេកមិនគ្រប់គ្រាន់ មានអារម្មណ៍តាន់តឹង ឬ គិតច្រើនពេក
(ស្រេ្តស) និង បណ្តាលមកពីកោសិកាស្បែកងាប់ ឬ ដុះលូតលាស់មិនបានល្អ។
ប៉ុន្តែ ស្នាមអាចម៍រុយនេះ គឺមានវិធីច្រើនជាច្រើន ដើម្បីព្យាបាលកំចាត់វាចេញពី ស្បែករបស់អ្នកបាន
យ៉ាងងាយស្រួល។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនៅវិធីងាយៗ មួយចំនួនដែល
អាចជួយកំចាត់ស្នាមអាចម៍នៅលើផ្ទៃមុខរបស់អ្នក បានដោយខ្លួនឯងនៅផ្ទះ។

វិធីទី១៖ សូមយកទឹកសុទ្ធ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្ស៉ៅ baking soda  ២ស្លាបព្រាកាហ្វេ
រួចកូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខកន្លែងមានអាចម៍រុយ។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន
១ ឬ ២ដង ក្នុង​ ១សប្តាហ៍។
ចំណាំ៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។
វិធីទី២៖ សូមយកម្ស៉ៅ cinnamon powder ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ទឹកក្រូចឆ្មារស្រស់ ១
ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ   បន្ទាប់មក លាបនៅលើស្បែកមុខ  ទុករយៈពេល ១៥នាទី រួច
លាងសំអាតមុខចេញ។
វិធីទី៣៖ សូមយកផ្លែប៉េងប៉ោះ ៤តូចៗ ល្មម ច្របាច់ ឬកិន យកទឹកស្រស់  លាយជាមួយនឹង  ទឹកឃ្មុំ
១ស្លាបព្រាកាហ្វេ រួចលាយជាមួយនឹងម្ស៉ៅអាវ័ន (oatmeal) បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវា
មកដុសខាត់នៅលើស្បែកមុខរបស់អ្នក ទុករយៈពេល១០នាទី លាងសំអាតមុខចេញ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health