អភិបាលរាជធានី ប្រកាសបិទអាជីវកម្ម ស៊ីសាឲ្យអស់ពី រាជធានីភ្នំពេញ

2/25/2014 0 Comments A+ a-

ភ្នំពេញ៖ ដំណឹងដ៏រីករាយសម្រាប់អាណា ព្យាបាលគ្រប់រូប អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រ  កាសឲ្យបិទអាជីវកម្មស៊ីសា ឲ្យអស់ពីរាជធានីភ្នំពេញ ព្រោះស៊ីសាបាននិងកំពុងបំពុលដល់យុវវ័យ កម្ពុជា និង សង្គមកម្ពុជាទាំងមូលផងដែរ។
អភិបាលរាជធានីភ្នំពេញ បានប្រកាសនូវដំណឹងនាំដល់ការសាទរពីប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅក្នុង ឱកាស បើកសន្និបាតបូកសរុបការងារ និងលើកទិសដៅថ្មី របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ។
ស៊ីសា ជាភាសាអង់គ្លេស ហៅថា Shisha ឬ ភាសាអារ៉ាប់ ហៅថា ហ្សូកកាហ៍ (Hookah)។ ស៊ីសា មានដើម កំណើតក្នុងប្រទេសអេហ្ស៊ីប ហើយបានបែកធ្លាយទៅកាន់តំបន់អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង អឺរ៉ុប អូស្ត្រាលី  អាស៊ីអាគ្នេយ៍តង់ហ្សានី និងអាហ្វ្រិកខាងត្បូង ហើយវាជាគ្រឿងជក់ ដែលមានប្រជាប្រិយភាពបំផុត ចំពោះយុវវ័យ ។ នេះបើយោងតាមគេហទំព័រវិកគីលីក។
ស៊ីសា បានហូរចូលកម្ពុជាក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ហើយបានធ្វើឲ្យយុវវ័យកម្ពុជា មួយចំនួនធំក្នុងរាជធា  នីឈ្លក់វង្វេងយ៉ាងខ្លាំង តាមក្លឹបកម្សាន្តមួយចំនួនធំ ក៏កំពុងកាកកបផងដែរ៕