ក្រុមអង្គរក្ស ស៊ូថេប ចាប់ខ្លួនអ្នក នាំពាក្យ រដ្ឋាភិបាលថៃ

2/26/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
បាងកក៖ ក្រុមសន្តិសុខការពារ លោក ស៊ូថេប និង ក្រុមអ្នកតវ៉ា បានចាប់ខ្លួនអ្នកនាំពាក្យ រដ្ឋាភិបាល ក្រុងបាងកក ខណៈដែលលោកស្រី ធ្វើដំណើរទៅកាន់ ហាងកែសម្ផស្ស ក្បែរកន្លែងជួបជុំគ្នា របស់ក្រុម បាតុករ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោកស្រី សុនីសា លើតផាកាវ៉ាត់ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ ត្រូវបានចាប់ខ្លួនដោយក្រុម សន្តិសុខ ការពារ លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមចលនាប្រឆាំងរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ី ណាវ៉ាត់ ខណៈដែលលោកស្រី ធ្វើដំណើរទៅកាន់ហាង កែសម្ផស្សនៅក្បែរ កន្លែងជួបជុំគ្នារបស់ក្រុម បាតុករ ស្ថិតក្នុង តំបន់ បុទមវ៉ាន់ ក្រុងបាងកក។
លោកស្រី សុនីសា បានអះអាងថា ក្រុមសន្តិសុខ បាននាំខ្លូនលោកស្រីទៅក្រោយវេទិកា ដោយក្រុម សន្តិសុខ បានគំរាមអ្នកសារព័ត៌មានមិនឲ្យថតរូប និងចុះផ្សាយផ្សាយព័ត៌មាននោះទេ។លោកស្រី បានបន្តទៀត គ្មានមេដឹកនាំបាតុករ ណាម្នាក់ចេញមុខមកធ្វើការសម្របសម្រួលនោះទេ ក្រោយមក ក្រុមសន្តិសុខ នាំលោកស្រី ឆ្ពោះមកកាន់សា្ថនីយ៍រថភ្លើង BTS រួចដោះលែងឲ្យមានសេរីភាពឡើងវិញ។