មេក្របី កើតកូនមក មានក្បាល១ ខ្លួន១ ជើង៨ គួរឱ្យចម្លែក តែត្រូវស្លាប់ ទាំងមេទាំងកូន
កោះកុង ៖ រឿងដែលគួរឱ្យចម្លែកមួយ ដែលកម្របានជួប
មានមេក្របី១ក្បាល បានកើតកូនមកមានខ្លួន ១ ក្បាល១ មានជើងរហូតទៅដល់៨ ។
រឿងដែលគួរឱ្យចម្លែកនេះ បានកើតទ្បើង កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅឃុំទទួលគគីរ ស្រុកមណ្ឌលសីមា
ខេត្ដកោះកុង ។ ហេតុការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិ
មានការភ្ញាក់ផ្អើលបាន នាំគ្នីគ្នាទៅមើល ព្រោះវា
ចម្លែកមិនដែលមានសោះសម្រាប់ខេត្ដកោះកុង ។
លោក ឈួន ឈឿន ជាម្ចាស់មេក្របីបាននិយាយថា មេក្របីគាត់មុននឹងកើត វាឈឺពោះតាំងពីវេលាម៉ោង ៦ល្ងាច ហើយរូបគាត់នៅរង់ចាំមើលតែវាមិនកើត ហើយគាត់បានជួយដែរ តែកូនក្របីចេញជើង ១ មកមុន ពេលនោះគាត់បានយកដៃទៅលូកទាញចេញ ដើម្បីជួយ ស្រាប់តែបានប៉ះជើងជាច្រើន ទើបគាត់ដឹងថា កូនក្របីនៅពោះមេវា មានជើងច្រើន មួយសន្ទុះក្រោយមក មេក្របីគាត់បានស្លាប់ គាត់ក៏នាំគ្នាវះមើលទើប ដឹងថា កូនក្របីមានជើងរហូតដល់៨ឯណោះ ហើយគាត់មានការសោកស្ដាយ ជាទីបំផុត ចំពោះមេក្របី គាត់ ព្រោះវាបានជួយក្នុងក្រុមគ្រួសារគាត់បានច្រើនណាស់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល