មន្ទីរសំរាកព្យាបាល និងសម្ភពចំរើន រងការរិះគន់ថា កោរមិនដាក់ទឹក
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ មន្ទីរសំរាកព្យាបាល និងសម្ភពចំរើន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨០-៣៨១ តាមបណ្តោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរងនូវការរិះគន់យ៉ាងចាស់ដៃពីក្រុម
អ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកថា បានយកថ្លៃសេវាពីអ្នកជំងឺថ្លៃហួសហេតុ ឬហៅដោយសាមញ្ញថា «កោរមិនដាក់ដឹក»។
វិក័យប័ត្រមួយសន្លឹក ដែលចេញដោយមន្ទីរសំរាកព្យាបាល និងសម្ភពចំរើន ជូនទៅអ្នកជំងឺរបស់ខ្លួន ហើយត្រូវ បានគេយកបង្ហោះលើបណ្តាញសង្គមបានបង្ហាញនូវការបម្រើសេវា អមជាមួយតម្លៃទឹកប្រាក់គិតជាដុល្លាររួមមាន៖ ការពិនិត្យ (បិទ) តម្លៃ ៧០ដុល្លារ, ឱសថព្យាបាល តម្លៃ ៧០ដុល្លារ, វិភាគ តម្លៃ ២០ដុល្លារ, ថតកាំរស្មី x តម្លៃ ២០ដុល្លារ និងថ្លៃបន្ទប់សម្រាកព្យាបាលរយៈពេល៣ថ្ងៃ តម្លៃ ១២០ដុល្លារ តម្លៃសរុបអស់ ៣០០ដុល្លារ។
វិក័យប័ត្រសេវាព្យាបាលរបស់សម្រាកព្យាបាលខាងលើ ត្រូវបានគេយកបង្ហោះជាមួយការរិះគន់ និងអំពាវនាវមិនឲ្យ ពលរដ្ឋខ្មែរដទៃទៀតចូលទៅព្យាបាលនៅក្នុងសម្ភពមួយនេះ។ អ្នកដែលបង្ហោះវិក័យប័ត្រនេះ នៅបានបញ្ជាក់ទៀត ថា ការថតកាំរស្មី x តម្លៃធម្មតាត្រឹមតែ២-៤ម៉ឺនរៀល ហើយការវិភាគតម្លៃត្រឹមតែ ៥-១០ដុល្លារប៉ុណ្ណោះ ពោលមិន ថ្លៃដូចមន្ទីរសំរាកព្យាបាល និងសម្ភពចំរើននោះឡើយ។
វិក័យប័ត្រអមដោយការរិះគន់ថា បានយកតម្លៃសេវាថ្លៃហួសហេតុ ត្រូវបានគេចែករំលែក (Share) ក្នុងបណ្តាញ សង្គមរហូតដល់ទៅ ៩១០នាក់ ជាចំនួនមួយដ៏ច្រើន។ ក្រៅពីការចែករំលែកក៏មានអ្នកចូលរួមបញ្ចេញមតិយោបល់ ដែលភាគច្រើនជាមតិយោបរិះគន់ជាច្រើននាក់ផងដែរ។
អ្នកនិយមលេងហ្វេសប៊ុក បានបញ្ចេញយោបល់ផ្សេងៗគ្នាថា តម្លៃសេវានេះគឺថ្លៃពេកហើយ ដូច្នេះអ្នកក្រប្រហែល ជាអាចដេកចាំថ្ងៃស្លាប់មិនរស់នោះទេ។ អ្នកខ្លះទៀត បានលើកឡើងមន្ទីរព្យាបាលនេះ គេបង្កើតឡើង ដើម្បីតែនាក់ មាន មិនមែនសម្រាប់អ្នកក្រ ហើយខ្លះទៀតបន្ទរថា មកពីម្ចាស់មន្ទីរព្យាបាលគាត់រៀនអស់លុយច្រើន ហើយបង់ថ្លៃ អាជីវកម្ម និងថ្លៃបើកទីតាំងអស់ច្រើន ដូច្នេះតែប្រញាប់កើបមកវិញ។
អ្នកខ្លះ ក៏បានរិះគន់ថា ប្រហែលជាម្ចាស់មន្ទីរព្យាបាលប្រញាប់ប្រមូលលុយទៅធ្វើវីឡាថ្មីជាដើម។
ឆ្លើយតបនិងការរិះគន់នេះ លោក សេង ចំរើន ម្ចាស់មន្ទីសំរាកព្យាបាល និងសម្ភពខាងលើ បានបញ្ជាក់ថា តម្លៃ នេះ ជាតម្លៃមួយសមរម្យ ហើយបើអ្នកខ្លះទៀត គាត់យកច្រើនហ្នឹងទៅទៀត។
លោក សេង ចំរើន បានបញ្ជាក់ថា អ្នកជំងឺ ដែលចូលសំរាកព្យាបាលនោះ មានវ័យ ៨០ឆ្នាំ បានជួបគ្រោះថ្នាក់ចរា ចរណ៍ម៉ូតូបុកពីក្រោយបាកឆ្អឹងជំនីខាងស្តាំ ២កង់ ហើយបង់ជួយសង្រ្គោះមិនទាន់ទេ អាចរងគ្រោះថ្នាក់ដល់អាយុ ជីវិតថែមទៀតផង។
លោក បានថ្លែងដូច្នេះ «ខ្ញុំអត់ខ្វល់ទេ អ្នកណារិះគន់អី រីះគន់ទៅ ខ្ញុំបើកអាជីវកម្មនេះមិនមែនព្រោះតែចង់មាននោះ ទេ! តម្លៃ៣០០នេះថោកហើយ អ្នកជំងឺខ្លះដេកតែមួយយប់ខ្ញុំយកដល់ទៅ៥០០ដុល្លារឯណោះ។ បើខ្ញុំចង់មានខ្ញុំទៅរកស៊ីដឹកឈើ ឬធ្វើជំនួញនៅក្រៅប្រទេសអីហើយ»។
លោក សេង ចំរើន ក៏បានឲ្យដឹងផងដែរថា អ្នកដែលយកវិក័យប័ត្រទៅបង្ហោះរិះគន់នោះ គឺអ្នកដែលចេញថ្លៃសង ទៅអ្នកជំងឺ។ ចំណែកឯអ្នកជំងឺអត់មានអាក់អន់ស្រពន់ចិត្តនោះទេ។
វិស័យសុខាភិបាលនៅកម្ពុជាមិនថា មន្ទីរព្យាបាលរបស់រដ្ឋ ឬឯកជននោះទេ ជារឿយៗតែងទទួលរងនូវការរិះគន់ ទៅលើក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ គុណភាព នៃការព្យាបាល ក៏ដូចជាការតម្លៃសេវាព្យាបាលជាដើម។
ព្រោះតែវិបត្តិទាំងអស់នេះ បានធ្វើប្រជាពលរដ្ឋកម្ពុជាមានទស្សនៈអវិជ្ជមានទៅ លើវិស័យសុខាភិបាល ហើយតែ ស្វែងរកសេវាព្យាបាលនៅប្រទេស សម្រាប់អ្នកជំងឺណា ដែលមានជីវភាពធូរធារ ហើយសម្រាប់ពលរដ្ឋដែលមាន ជីវភាពមិនសូវធូរធារវិញ មិនចង់ចូលទៅមន្ទីរពេទ្យនោះទេ បែរជាព្យាយាមនាំគ្នាទៅស្វែងរកការព្យាបាលតាមវិធី សាស្ត្របុរាណ ជាហេតុធ្វើឲ្យពលរដ្ឋកម្ពុជាក្រីក្រប្រឈមនិងអត្រាមរណខ្ពស់ ព្រោះតែជំងឺ។
ឆ្លើយតបបញ្ហាខាងលើ ក្រសួងសុខាភិបាល គួរតែមានការពន្យល់មួយទៅកាន់ប្រជាពលរដ្ឋ ឲ្យពួកគាត់បានជ្រួត ជ្រាបពីសេវាក្នុងការព្យាបាល ហើយក៏គួរតែមានវិធានការណ៍ទៅក្រុមប្រតិបត្តិកររកស៊ីធ្វើអាជីវកម្មលើវិស័យសុខាភិ បាលនេះ មិនត្រូវចេះតែចេញតម្លៃតាមចិត្តនឹកឃើញ ជាហេតុធ្វើឲ្យមានការនិន្ទា និងរីះគន់ពីប្រជាពលរដ្ឋបែបនេះត ទៅទៀតឡើយ វានឹងធ្វើឲ្យពាល់ធ្ងន់ធ្ងរដល់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលផ្ទាល់តែម្តង៕