បញ្ជូនមេក្លោង បើកហាងបម្រើ សេវាផ្លូវភេទ ៣នាក់ ទៅតុលាការ

2/26/2014 0 Comments A+ a-

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការ ជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បានបញ្ជូន ស្រ្តីជនជាតិវៀតណាម ចំនួន៣នាក់ ទៅកាន់តុលាការ ពីបទលួចបើក ហាង បម្រើសេវា ផ្លូវភេទ ដែលត្រូវ កម្លាំងសមត្ថកិច្ច ចូលបង្ក្រាប និងចាប់ខ្លួន កាលពីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវទំនប់៧០ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក ។
មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលជាមេក្លោងទាំង៣នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការ ដោយឡែក នារីវ័យក្មេង ទាំង៣នាក់ ដែលបម្រើ សេវាផ្លូវភេទ ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ បន្តទៀត ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិង ការពារ អនីតិជន ដែលមានក្រឡា បញ្ជីមួយរូប បានចូលរួមដឹកនាំ កម្លាំងនគរ បាលរបស់ការិយាល័យ កាលពី វេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បាន ឆ្មក់ចូលទីតាំងលួចបម្រើសេវាផ្លូវភេទមួយ កន្លែង ស្ថិតនៅតាម ផ្លូវទំនប់៧០ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក ដោយឃាត់ខ្លួនជន ពាក់ព័ន្ធ ចំនួន១០នាក់ ក្នុងនោះមានស្ដ្រីរក ស៊ីផ្លូវភេទ ភ្ញៀវដែលចូលទៅរួមភេទ និង ម្ចាស់ទីតាំង។
មន្ដ្រីនគរបាល ដែលចូលរួម នៅក្នុងប្រតិ បត្ដិការខាងលើនេះ ក្រោយពីទទួលបានព័ត៌មាន ស្ដីពីទីតាំង ខាងលើ លួចបម្រើសេវាផ្លូវ ភេទខុសច្បាប់ កម្លាំងនគរបាល ដោយមានការ បញ្ជាពីសំណាក់ លោកឧត្ដមសេនីយ ព្រុំ សន្ធរ ស្នងការរងនគរបាល និងលោក កែវ ធា ប្រធានការិយាល័យ បានចុះ ទៅឡោមព័ទ្ធ និងចូលឆែកឆេរ ក៏បានឃើញ សកម្មភាព រួមភេទជាក់ស្ដែង ហើយបានឃាត់ខ្លួនជន ដែលពាក់ព័ន្ធទាំងអស់ ចំនួន១០នាក់ ទាំងស្ដ្រីរកស៊ីផ្លូវភេទ ភ្ញៀវដែល ចូលទៅរួមភេទ និងម្ចាស់ទីតាំង។
ជាមួយគ្នានេះ កម្លាំងនគរបាល បានដក ហូតស្រោមអនាម័យ ទាំងមិនទាន់ប្រើប្រាស់ ហើយ និងប្រើប្រាស់ រួចជាច្រើនប្រអប់ ។ លោកវរសេនីយ៍ត្រី ផាត់ ផល្លា បានឲ្យដឹងថា ក្នុងចំណោម មនុស្សចំនួន១០នាក់ ដែលត្រូវកម្លាំង នគរបាលរបស់លោក ឃាត់ខ្លួន នៅពេលចុះ បង្ក្រាបនោះ រួមមាន មេក្លោង ដែលបើករកស៊ីរបរនេះ មានចំនួន៣នាក់ ស្រ្តីរកស៊ីផ្លូវភេទចំនួន៣នាក់ និងភ្ញៀវ ចំនួន៤នាក់ តែត្រូវដោះលែង ទៅវិញហើយ ។
បើតាមលោក ផាត់ ផល្លា បានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់ ដែលជាមេក្លោង រួមមាន ទី១ឈ្មោះ ង្វៀង ធីសៀង អាយុ៣២ឆ្នាំ ទី២ឈ្មោះ ង្វៀង ធីហឿង អាយុ៧០ឆ្នាំ និងទី៣ ឈ្មោះ ជីន ហាយ ហៅម៉ាយ អាយុ៣៩ឆ្នាំ ។ ដោយឡែក ស្រ្តីរកស៊ីផ្លូវភេទ ចំនួន៣នាក់ រួមមានទី១ ឈ្មោះ ង្វៀង ធឺឡឺយ អាយុ១៨ឆ្នាំ ទី២ឈ្មោះ ឡេ ធីលាប អាយុ២០ឆ្នាំ និងទី៣ ឡេ ធីតាំងអាយុ១៩ឆ្នាំ ។
មន្រ្តីនគរបាល រូបនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ និងលោក កែវ ធា នឹងចុះធ្វើការស្រាវជ្រាវ បន្តទៀតចំពោះ ទីកន្លែងលួចផ្តល់សេវផ្លូវភេទ នៅក្នុងរាជធានីភ្នំពេញ ដើម្បីលុបបំបាត់ រាល់បទល្មើសទាំងនេះ ជៀសវាង មានភាពអណាធិបតេយ្យ ដែលកើតមានឡើង។
សូមបញ្ជាក់ថា តាមផ្លូវទំនប់៧០ ប្រជា ពលរដ្ឋបាននិយាយថា ទីតាំងលួចបើកបម្រើ សេវាផ្លូវភេទ ទាំងថ្ងៃទាំងយប់ មានជាច្រើន កន្លែង ដែលមិនពិបាក ដល់សមត្ថកិច្ចធ្វើការ ស្រាវជ្រាវ ហើយចុះទៅបង្ក្រាប នោះ ឡើយ ជាក់ស្ដែង ចាប់ពីពេលប្រអប់ គេសង្កេតឃើញ មានស្ដ្រីរកស៊ីផ្លូវភេទជាច្រើននាក់ ឈរតាមផ្លូវ បក់ដៃ ហៅភ្ញៀវទៅរួមភេទ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល