សាកសព បុរសម្នាក់ ដេកស្លាប់ ក្រោយមណ្ឌល បន្សាបគ្រឿងញៀន
ផ្តល់សិទ្ទិដោយៈdap-news.com
បាត់ដំបង ៖ នៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ ហើមស្អុយនៅក្រោយ មណ្ឌលនៃក្តីសង្ឃឹម (បន្សាបគ្រឿងញៀន)ចម្ងាយជាង៤០០ម៉ែត្រ ត្រូវឪពុកម្តាយអះអាងថា ជាកូនរបស់គាត់ ដែលបានយកមកផ្ញើ នៅមណ្ឌលនេះ អស់រយៈពេលជិត៥ខែ មកហើយនោះ ស្របពេលពួកគេ ដែលនៅក្នុង មណ្ឌលនៃក្តីសង្ឃឹម (បន្សាបគ្រឿងញៀន)ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ចំនួន១៣នាក់ បាននាំគ្នារត់ចេញក្រៅ មណ្ឌលកាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៤ កន្លងមក ។ បច្ចុប្បន្ន សមត្ថកិច្ច ជំនាញកំពុងធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ និងបន្តធ្វើការស្រាវជ្រាវ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះ ដែលគេប្រទះឃើញនោះមានឈ្មោះ សុទ្ធ រចនា ភេទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធ កូនម្នាក់ រស់នៅ ភូមិដូង ឃុំបឹរាំង ស្រុកកំរៀង (ជាអ្នកញៀនថ្នាំ)។ បើតាមសម្តីរបស់ ឪពុកជនរងគ្រោះឈ្មោះ ចាន់ ម៉ៅ អាយុ៦២ឆ្នាំ និងម្តាយ ឈ្មោះ វ៉ា វី អាយុ៥៤ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា កូនប្រុសរបស់គាត់ បានញៀនថ្នាំយូរខែមកហើយ ពួកគាត់បានយកកូន មកផ្ញើ កូនឲ្យនៅក្នុង មណ្ឌលនេះបានជាង៤ខែ មកហើយ(នៅថ្ងៃទី១៤ខែមិនា ទើបគ្រប់៥ខែ)។
លុះដល់ថ្ងៃទី១៧ខែកុម្ភៈនេះ គាត់ឮសូរថា មានជនមកបន្សាបគ្រឿងញៀន ក្នុងមណ្ឌលនេះបានរត់ចេញជាង១០នាក់ តែនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្រាប់តែសមត្ថកិច្ច នៅមណ្ឌលនេះបាន ទូរស័ព្ទប្រាប់គាត់ថា មកមើល និងមកយកខ្មោចកូន ដែលបានស្លាប់នៅក្រៅ មណ្ឌលនោះ។ គាត់ឮដូច្នេះមានការខកចិត្ត ជាខ្លាំង ព្រោះទំនងសាកសពកូន របស់គាត់អាចស្លាប់ច្រើន ថ្ងៃមកហើយ តែសមត្ថកិច្ច ទើបតែប្រាប់គាត់នោះ។
ពាក់ព័ន្ធ ទៅនឹងករណីនេះ អ្នកយកព័ត៌មានយើង ពុំទាន់បានទទួលព័ត៌មានច្បាស់លាស់ ណាមួយពីសមត្ថកិច្ចនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ នៅឡើយ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានឪពុកម្តាយ យកសាកសពកូនទៅធ្វើបុណ្យ នៅផ្ទះតាមប្រពៃណីនៅវេលាថ្ងៃត្រង់ នេះរួចហើយ ៕