ខ្សែអាថ៍វីដេអូ ប្រមាញ់ជាប់វិនាទី អាច៍ផ្តាយ ហោះបុកព្រះច័ន្ទ
ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្រ្ត អេស្ប៉ាញ គឺជាសាក្សី ខណៈបានឃើញដោយផ្ទាល់នឹងភ្នែក ស្របពេលដែលប្រមាញ់ជាប់ តាមរយៈខ្សែអាថ៍វីដេអូ ស្តីពី វិនាទី នៃបាតុភូត គ្រោះថ្នាក់ធម្មជាតិ អាច៍ផ្តាយ ហោះទៅបុក នឹងព្រះច័ន្ទ ដោយនៅក្នុងនោះ អាច៍ផ្កាយ មានល្បឿនដល់ទៅ ៣៨,០០០ ម៉ាយក្នុងមួយម៉ោង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ខ្សែអាថ៍វីដេអូ ថតជាប់ អាច៍ផ្កាយ បុកចំ ព្រះច័ន្ទលើកនេះ ត្រូវបានរកអោយ ឃើញថា មានផលប៉ះពាល់ខ្លាំង និងអាក្រក់បំផុត ខណៈអាច៍ផ្កាយ មានទម្ងន់ដល់ទៅ ៤០០ គ.ក ឯណោះ ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា រូបភាពវីដេអូ ដ៏កម្រខាង លើនេះ ត្រូវបានមើលឃើញ និងថតជាប់ដោយ លោក សាស្ត្រាចារ្យ Jose Maria Madiedo មកពី University of Huelva កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅ តែទើបតែមកទល់នឹងបច្ចុ ប្បន្នភាពនេះទេ ទើបខ្សែអាថ៍វីដេអូ បានចេញផ្សាយ ដោយ Royal Astronomical Society (RAS)
ភ្លាមៗនោះ ខណៈពេលដែលបានឃើញហេតុការណ៍ ដ៏កម្រ មើលឃើញដោយផ្នែកទទេ ខណៈ មានពន្លឺភ្លឺឡើងច្បាស់មួយ បន្ទាប់ពីមានការប៉ះទង្គិច ដោយនៅក្នុងនោះ អ្នកវិទ្យាសាស្រ្ត បាន លាន់មាត់អោយដឹងថា វាគឺជាហេតុការណ៍ដ៏កម្រមួយ។ យ៉ាងណាមិញ បើតាមការអោយដឹងពី ក្រុមអ្នកវិទ្យាសាស្រ្ត ប្រភេទដុំថ្ម ក៏ដូចជា អាច៍ផ្តាយ ស្រដៀងគ្នានេះ ជាទូទៅ វាអាចមានឱកាស ហោះមកបុកភពផែនដីយ៉ាង ដល់ទៅ ១០ ដង ច្រើនជាងការគិត ធម្មតា ទៅទៀត តែជាសំណាង ល្អ ភពផែនដីយើង នៅមានស្រទាប់ការពារអាកាសជាច្រើនស្រទាប់ ដោយនៅក្នុងនោះអាច៍ផ្កាយ នឹងត្រូវបំបែក នៅក្នុងស្រទាប់នីមួយៗ ៕