អ្នកកាសែតជនជាតិ កាណាដាម្នាក់បាត់ ខ្លួននៅកម្ពុជា
វ៉ាស៊ីនតោន
—
អង្គការអ្នកកាសែតធំមួយក្នុងប្រទេសអាមេរិកបានជំរុញឲ្យអាជ្ញាធរ
កម្ពុជាស្វែងរកអ្នកកាសែតជនជាតិកាណាដាម្នាក់ដែលបានបាត់ខ្លួនកាលពី
ថ្ងៃសុក្រសប្តាហ៍មុននៅក្នុងប្រទេសកម្ពុជា។
លោក ដេវ វ៉កគ័រ (Dave Walker) អាយុ៥៨ឆ្នាំបានបាត់ខ្លួនពីផ្ទះសំណាក់ Green Village Angkor ក្នុងខេត្តសៀមរាបរយៈពេលប្រាំថ្ងៃហើយ ដោយ បន្សល់ទុកនូវ សម្ភារៈផ្ទាល់ខ្លួនរបស់លោកដូចជាទូរស័ព្ទដៃ ម៉ាស៊ីនកុំព្យូទ័រនៅក្នុងបន្ទប់ផ្ទះ សំណាក់ដែលលោកស្នាក់នៅ។ គេមិនមានព័ត៌មាន ឬភស្តុតាងបញ្ជាក់ថា តើការបាត់ខ្លួននេះបណ្តាលមកពីមូលហេតុអ្វីទេ។ លោក Walker គ្រាន់តែបានប្រាប់អ្នកសម្អាតបន្ទប់ឲ្យសម្អាតបន្ទប់របស់លោក ហើយបន្តថា គាត់នឹងមកវិញមួយស្របក់ក្រោយ។ តែលោកត្រូវគេអះអាងថា បានបាត់ខ្លួនតាំងពីម៉ោង២រសៀលថ្ងៃសុក្ររហូតមក។
មិត្តភ័ក្ររបស់លោក Dave Walker បានបញ្ជាក់ថា ការបាត់ខ្លួនយ៉ាងចម្លែកនេះ គឺជារឿងដែលគួរឲ្យបារម្ភជាខ្លាំង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការអ្នកកាសែតមួយក្នុង បូរីញូយ៉កគឺគណៈកម្មការដើម្បីការពារអ្នកកាសែត (CPJ) លោក Shawn Crispin អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបានថ្លែងថា លោកមានការព្រួយបារម្ភចំពោះការ បាត់ខ្លួនអ្នកកាសែតជើងចាស់ Dave Walker ហើយបានអំពាវនាវឲ្យអាជ្ញាធរ ពាក់ព័ន្ធស៊ើបអង្កេតរឿងនេះឲ្យបានដិតដល់។
លោក Dave Walker ជាស្ថាបនិកក្រុមហ៊ុនផលិតភាពយន្តមួយឈ្មោះ Animist Farm Films ដែលកំពុងផលិតខ្សែភាពយន្តមួយជាភាសាអង់គ្លេស ដែលមាន ចំណងជើងថា «បុរសក្រីក្របំផុត» ឬ «The Poorest man »។ ខ្សែភាពយន្តរយៈ ពេល៨០នាទីនេះរៀបរាប់អំពីអ្នកភូមិម្នាក់ ដែលខ្មែរក្រហមបានតែងតាំងឲ្យ ធ្វើជាប្រធាន ភូមិក្រោយពីបានដឹងថា គាត់ជាអ្នកក្រជាងគេក្នុងភូមិ។ ហើយគាត់ បានសង្គ្រោះជីវិតមនុស្ស១០០នាក់ក្នុងសម័យនោះ។
អាជ្ញាធរបានអះអាងថា ខ្លួនកំពុងស៊ើបអង្កេតអំពីរឿងបាត់ខ្លួននេះហើយ៕
ប្រភពពី វីអូអេខ្មែរ