រំលោភ ហើយសម្លាប់ បន្សល់លីអូ ក្រហមឆ្អិនឆ្អៅ នៅកន្លែងកើតហេតុ
ផ្តល់សិទ្ទិដោយ៖dap-news.com
កណ្តាល៖ នារីរោងចក្រវ័យ ១៨ឆ្នាំម្នាក់ ត្រូវក្រុមឃាតករំលោភ ហើយសម្លាប់ បន្សល់តែលីអូនៅកន្លែងកើតហេតុ ។ សពនារីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅក្នុងភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ហាន ស្រី នាង អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិឃុំខាងលើ។
បើតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា នារីរងគ្រោះត្រូវក្រុមឃាតករំលោភ ហើយសម្លាប់ ហើយករណី នេះ អាចជាឃាតកម្មទុកជាមុនផងដែរ។
រហូតដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ កម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្មើស ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
ក្រោយពិនិត្យ និងកោសលវិច័យសពនារីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕