អ្នកដឹកនាំរឿង​ហូលីវូដ​ “Transformers” ​កំពុង​ថត​រឿង​​ត្រូវ​គេ​វាយ​

10/18/2013 0 Comments A+ a-

អ្នកដឹកនាំ​​​រឿង​ហូលីវូដ ​​​​”Transformers” លោក Michael Bay បាន​រង​បួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​​គ្នា​មួយ​ជា​មួយ​នឹង​បុរស​​២​​នាក់​ ក្នុង​អំឡុង​ពេល​ដែល​​រូប​លោក​កំពុង​ថត​ភាព​យន្ត​​នេះ ​ជា​មួយ​ក្រុម​ការងារ​របស់​លោក​នា​ទីក្រុង​ ហុងកុង​កាល​ពីម្សិលមិញ។

ដោយ​​​បាន​ប្រើ​ឧបករណ៍​មួយ​​​​​មក​វាយ​​លើ​ផ្ទៃមុខ​លោក Bay ជន​ល្មើស​​​​ខាងលើ​​មិន​បាន​​បង្ក​ឲ្យ​​​មាន​របួស​ធ្ងន់ធ្ងរ​ណាមួយ​មក​លើ​អ្នកដឹកនាំ​រឿង​ម្នាក់​នេះ​នោះ​ឡើយ ហើយ​ត្រូវ​បាន​ក្រុមការងារ​របស់​លោក​វាយ​តបត​​ទៅ​វិញ​ ​ធ្វើ​ឲ្យ​មាន​ការ​​បាន​ប៉ះទង្គិច​គ្នា​មុន​ពេល​មាន​ការ​អន្តរាគមន៍​ពី​​ប៉ូលិស។
​​​​​បើ​យោង​តាម​ការ​អះអាង​របស់​លោក​ផ្ទាល់​​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​កើតឡើង​នៅមុន​ពេល​ដែល​បុរស​ពី​នាក់​នេះ​បាន​ទាមទារ​សំណង​ហួសហេតុ​​លើ​ការ​​សុំ​ទីតាំង​ថត​​​ភាពយន្ត​របស់​លោក​​​ក្នុង​ទឹកប្រាក់​រហូត​ដល់​១២.៩០០​ដុល្លារ​​​​។ ការ​បដិសេធន៍​​​​​​​ផ្ដល់​ប្រាក់​បន្ថែម​​​របស់​លោក​Bay ទៅ​បុរស​២​នាក់​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ខឹង​សម្បា​យ៉ាង​ខ្លាំង ហើយ​បាន​​បង្ក​ទៅ​ជា​អំពើ​ហិង្សា​​វាយ​មក​លើ​រូបលោក បង្អាក់​ដល់​សកម្មភាព​ថត​​ក្នុង​អំឡុង​ពេល​នោះ​តែម្ដង។
លោក Michael Bay
មក​ទាល់​នឹង​ពេល​នេះ ជន​ល្មើស​ទាំង​ពីរ​នាក់​​​នេះ​​បាន​ត្រូវ​បញ្ជូន​ទៅ​ស្នងការ​ប៉ូលិស​​រួចហើយ ដើម្បី​សាកសួរ​​ចម្លើយ​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​របស់​ខ្លួន។ ​តាម​ការ​បញ្ជាក់​របស់​លោក Bay នេះ​គឺ​ជា​ថត​ឈុត​ឆាក​ចុងក្រោយ​​ហើយ​នៃ​ភាពយន្ត “Transformers”វគ្គ៤ ហើយ​។ អ្នក​ដឹកនាំ​ផលិត​ខ្សែ​ភាពយន្ត របស់​ហូលីវូដ​រូប​នេះ​​បាន​សម្ដែង​​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ហិង្សា​នេះ៕
ទស្សនា​សកម្មភាព​ក្រៅ​ឆាក​​​នៃ​ការ​ថត​រឿង “​Transformers” នៅ​ទីក្រុង​ហុងកុង​ដូចខាងក្រោម​នេះ៖​
ប្រែសម្រួល៖ Narin
ប្រភព៖ yahooរូបភាព៖ empireonline