បាល់ទាត់​កម្ពុជា នៅ​តែ​បន្ត​ឈរ នៅ​បាត​តារាង​ដដែល

10/18/2013 0 Comments A+ a-

ភ្នំពេញៈ បើយោងតាមរបាយការណ៍ ដែលត្រូវបានបញ្ចេញជា រៀងរាល់ខែដោយ គេហទំព័រ FIFA នោះបានបញ្ជាក់ឲ្យដឹង ថា ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នៅតែបន្តឈរនៅក្បែរ បាតតារាងដដែល ពោលគឺនៅ ចន្លោះពីលេខរៀងទី ១៩៦-២០១ជានិច្ចងើបមុខមិនរួច ។
សម្រាប់ខែតុលា ឆ្នាំ២០១៣នេះ កម្ពុជាបានឡើងមួយលេខ ដែរជាមួយនឹង លេខរៀងទី១៩៨ ខណៈដែល ខែកញ្ញា បានឈរ នៅចំណាត់ថ្នាក់លេខ១៩៩ នោះ ជាមួយនឹងក្រុមម្ចាស់ជើងឯក World Cup លើកទី១ ជម្រើសជាតិអេស្ប៉ាញ កំពុងតែ កាន់កាប់កំពូលតារាង ជាប់ដោយមាន ១៥១៣ពិន្ទុ នាំមុខគេដាច់តាំង តែពីឆ្នាំ២០០៨ មកម្ល៉េះ ដោយមានទម្រង់លេងដ៏ ល្អនូវសង្វាក់ Tiki Taka នោះ ។
បើធៀបទៅនឹងតំបន់ទ្វីបអាស៊ី ដែលមាន ៤៦ប្រទេសជាសមាជិក របស់សមាគមបាល់ទាត់ ពិភពលោក FIFA គឺកម្ពុជា ស្ថិតនៅ ចំណាត់ថ្នាក់លេខរៀងទី៤៥ ខណៈដែល ក្រុមជម្រើសជាតិប៊ូតាន់ ឈរនៅបាតតារាងនោះ តែកម្ពុជាឈរនៅបា តាតារាងដាច់តែម្តង បើធៀបទៅនឹងប្រទេសស្ថិត នៅតំបន់អាស៊ីអាគ្នេយ៍ទាំង១១ ប្រទេសនោះ ស្របពេលដែលហ្វីលីពីន ឈរនៅលេខ១ និងថៃឈរនៅលេខ២ ។
ការឈរនៅកប់ បាតតារាងនេះដែរ សបញ្ជាក់ឲ្យឃើញថា ក្រុមបាល់ទាត់កម្ពុជា នៅមានកម្រិតនៅឡើយ បន្ទាប់ពីហាល អាវតែរហូតមកនៅលើ ឆាកអន្តរជាតិពី ការចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ ក្រោមការដឹកនាំរបស់ លោកគ្រូបង្វឹកជន ជាតិកូរ៉េខាងត្បូង Lee Tae Hoon ដោយមិនអាចស្វែងរកពិន្ទុ ក៏ដូចជា ស្រោចស្រង់ ចំពោះក្រុមដែលកំពុង តែលិចលង់នេះ បាននៅឡើយ ៕