Sony ប្រកាស​ចេញ​ម៉ាស៊ីនថត​ Alpha 7 និង Alpha 7R (Full-frame) [វីឌីអូ]

10/16/2013 0 Comments A+ a-

នៅ​ថ្ងៃពុធ​នេះ​ក្រុមហ៊ុន​​ Sony ទើបតែ​បាន​ប្រកាស​ចេញ​នូវ​ម៉ាស៊ីនថតប្រភេទឥតប្រើកញ្ចក់ឆ្លុះ (mirrorless full-frame camera) ចំនួន​ពីរ​​ម៉ូដែល​គឺ Sony Alpha 7 (α7) និង Alpha 7R (α7R) នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Engadget ដែល​ចុះផ្សាយកាល​ពី​ព្រឹកមិញ ។ ប្រភពដដែល​បាន​ឲ្យ​ដឹង​ថា​ Sony Alpha 7 និង Alpha 7R គឺ​អាច​ផ្លាស់ប្ដូរ​កែវឆ្លុះបាន (interchangeable lens ) ហើយ​ Alpha 7 គឹ​ជា​ម៉ូដែល​​​តម្លៃ​ទាប ។ ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​របស់​ម៉ាស៊ីន​ថត​ទាំង​ពីរ​​វិញ​គឺ​មាន​ចំណុច​ដូច​គ្នា​ច្រើន​​ដែល​មាន​ដូច​ខាង​ក្រោម៖
  • α7 មាន​ CMOS sensor 24.3 MP (35mm Full-frame)
  • α7R​ មាន​ CMOS sensor 36.3 MP (Full-frame)
  • ISO 25,600
  • Autofocus 25 ចំណុច (ប្រភេទ​​ Hydbrid AF ដែល​អាច​ចាប់ចំណុចផ្សេងៗក្នុង​ផ្លង់​បាន​លឿន)
  • α7 អាច​ថត​​​ជាប់ៗ​​​បាន​ចំនួន 5 ប៉ុស្តិ៍ ក្នុង​មួយ​វិនាទី
  • α7R​ អាច​ថត​ជាប់ៗ​គ្នា​ចំនួន​ 4 ប៉ុស្ដិ៍ ក្នុង​មួយ​វិនាទី
  •  អាច​ថត​វីឌីអូ​ Full HD (60p និង 20p)
  • មាន​អេក្រង់​ទំហំ​ 3-inch (​អាច​កាច់​ឡើង​លើ​បាន​ ៨៤ ឌឺក្រេ និង​កាច់ចុះក្រោម​បាន​ ៤៥ ឌឺក្រេ)
  • បច្ចេកវិទ្យា​អេក្រង់ XGA OLED
  • មាន​ Wi-Fi, NFC
  • មាន​កែវឆ្លុះ​ប្រវែង 28-70mm F3.5 – F5.6 full- frame
សូម​បញ្ជាក់​ថា​​ក្រុមហ៊ុន Sony នឹង​ចាប់​​ផ្ដើម​ចែកចាយ​ម៉ាស៊ីនថត​ទាំង​ពីរ​ម៉ូដែល​នៅ​ក្នុង​ខែធ្នូ​ ដោយ​លក់​ក្នុង​តម្លៃ​ចាប់​ពីរ $1,300 ( Alpha 7) និង $2,300 (Alpha 7R) ៕
សូម​ទស្សានា​វីឌីអូ​ខាង​ក្រោម៖