ឈិតសុវណ្ណបញ្ញា ​សង្ស័យ​មាន​ចំណង​ស្នេហា​ ជាមួយ​ប្រុសប្លែកមុខ​ជា​កូន​អ្នកមាន​

10/16/2013 0 Comments A+ a-

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែមានពាក្យ ចចាមអារ៉ាមលេចឮថា តារាចម្រៀងស្រី របស់ផលិតកម្ម ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា កំពុងតែបង្ហាញពី ភាពស្និទ្ធស្នាល ជាមួយបុរស វ័យប្រហែលនឹងគ្នា ដែលមើលទៅ ទំនងជាកូន អ្នកមានទ្រព្យសម្បត្តិម្នាក់ រស់ក្នុងរាជធានីភ្នំពេញ ។
ប្រភពបានបង្ហើបថា គេតែងបានឃើញតារាស្រី ឈិត សុវណ្ណបញ្ញា ទៅណាមកជាមួយ នឹងបុរសម្នាក់នេះ ជាប្រចាំ មិនថាការដើរលេងកំសាន្ត ឬទៅផ្សារទំនើប ផ្សេងៗនោះទេ។ សកម្មភាពរបស់អ្នកទាំងពីរ មើលទៅហាក់បីដូចជា មានភាពស្និទ្ធស្នាល និង ផ្អែមល្ហែមជាមួយគ្នាខុសប្លែកពីធម្មតា។
ប្រភពខាងលើ បាននិយាយទៀតថា ភាពស្និទ្ធស្នាល របស់តារាចម្រៀងស្រី សាច់សរូបនេះ មើលទៅដូចជាកំពុងតែស្ថិតក្នុងដំណាក់កាល នៃការស្វែងយល់ចិត្តគ្នា។ ម្យ៉ាងទៀត បើមើលទៅលើឫកពារ បុរសម្នាក់នេះ គឺជាកូនអ្នកមានទ្រព្យសម្បតិ្ត នៅក្នុងស្រុកខ្មែរផងដែរ។
ជុំវិញព័ត៌មាន ដែលបានលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីសុំការបំភ្លឺ ពីកញ្ញា ឈិត សុវណ្ណបញ្ញា ក៏ប៉ុន្តែមិនអាច ទាក់ទងបានទេ នាពេលនេះ ដោយសារតែ លេខទូរស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបាន។ គេហទំព័រ LookingTODAY នឹងរង់ចាំការបកស្រាយ ពីកញ្ញា ឈិត សុវណ្ណបញ្ញា ជុំវិញរឿងនេះ នៅពេលក្រោយ ។
នៅក្នុងអំឡុងឆ្នាំ ២០១៣ នេះ តារាចម្រៀងកំពុងតែ ស្ថិតនៅក្នុងបេះដូង ស្រទាប់យុវវ័យ នាង ឈិត សុវណ្ណបញ្ញា មិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការច្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បានកាន់តែងខ្លាំង ក្នុងវិស័យមួយនេះ។ ភាពលេចធ្លោពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្ស កាន់តែកាក់កប ជាមួយអាជីពជាអ្នកសិល្បៈ ហើយក៏ជាឱកាសមួយ ដ៏ល្អផងដែរសម្រាប់ ការលើកស្ទួយកម្រិតជីវភាព៕