សូម​ពិនិត្យ​លក្ខណសម្បត្តិបច្ចេកទេស​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​តម្លៃ​តិច​ជាង $90 បន្ដិចមើលិ៍!!

10/16/2013 0 Comments A+ a-

ប្រិយមិត្ត​ប្រហែល​ជា​មាន​ចម្ងល់​ហើយ​ថា​​តើ​កុំព្យូទ័របន្ទះស្ដើង​​មួយ​ម៉ូដែល​នេះ​ហេតុ​អ្វី​ក៏​មាន​តម្លៃ​ទាប​យ៉ាង​នេះ ហើយ​វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ណាដែរ ? តាម​ពិត​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​តម្លៃ​ដ៏​ទាប​មិន​គួរឲ្យ​ជឿនេះ​គឺ​មាន​ឈ្មោះ​ថា Ematic EM63 ជា​ផលិតផល​របស់​ក្រុមហ៊ុន​ Ematic ដែល​មាន​មូលដ្ឋាន​នៅរដ្ឋកាលីហ្វញា (California) សហរដ្ឋ ។ សូម​បញ្ជាក់​ថា​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Androidauthority បាន​ឲ្យ​ដឹង​ថា​ Ematic EM63 គឺ​ជា​កុំព្យូទ័របន្ទះស្ដើង​ដែល​ល្អ​សម្រាប់​ក្មេងៗ ។
បញ្ជាក់​ផង​ដែរ​ថា​ Ematic ​​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដែល​មាន​ផលិត​ កុំព្យូទ័របន្ទះស្ដើង ឧបករណ៍អានសៀវភៅ e-Book (eBook Readers), ឧបករណ៍ចាក់ MP3 (MP3 Players), ទូរទស្សន៍ និង គ្រឿងបន្ទាប់បន្សំផ្សេងៗ (Accessories) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ Ematic EM63 មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ 7-inch (Multi-Touch)
  • កម្រិតភាពច្បាស់ 1024 x 600 pixels (HD)
  • CPU Dual-core 1.5GHz
  • GPU Dual-core
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យជាប់​ម៉ាស៊ីនទំហំ 4 GB (អាច​បន្ថែម​ microSD card 32 GB) និង​មាន​បន្ថែម​ជូន​អង្គផ្ទុកទិន្ន​នៅ​លើ​បណ្ដាញអ៊ីនធឺណិត​ទំហំ 5 GB
  • មាន​បំពាក់​ដោយ Wi-Fi, USB 2.0,.
  • កាមេរ៉ាមុខទំហំ 0.3 MP
  • ដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
  • ថាមពលថ្ម 2,700mAh
បញ្ជាក់៖  បច្ចុប្បន្ន​កុំព្យូទ័បន្ទះស្ដើង​មួយ​ម៉ូដែល​​នេះ​មាន​ដាក់​លើ​ទីផ្សារ​​តាម​បណ្ដាញអ៊ីនធឺណិត Amazon.com ក្នុង​តម្លៃ​ប្រហែល $84 ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់ទីផ្សារ​កម្ពុជា​​ មិន​ទាន់​មាន​ប្រភព​បញ្ជាក់​ថា​កុំព្យូទ័របន្ទះស្ដើង​នេះ​​អាច​នឹង​មក​ដល់​ស្រុកខ្មែរ​យើង​ឬអត់​នោះ​ទេ ៕