លោក​ សម​រង្ស៊ី​ នឹង​ប្រាប់​ម​ន្រី្ត​ក្រសួងការ បរទេ​សអា​មេរិកអំពី​ បញ្ហានយោបាយ​នៅ​កម្ពុជា​

10/16/2013 0 Comments A+ a-

លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ដែល​​កំពុង​ស្វែងរក​អន្តរាគមន៍ ពី​សហគមន៍​អន្តរជាតិ ដូចជា​អាមេរិក និង​អឺរ៉ុប ត្រូវបាន​រាយការណ៍​ថា លោក​​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ថ្លែង​សារ​នយោបាយ នៅ​ក្រសួង​ការបរទេស​អាមេរិក នៅ​ចំពោះមុខ​វត្តមាន​មន្ត្រី​ជាន់ខ្ពស់​សេត​វិមាន​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​​តុលា​។
​យោង​តាម​បណ្ដាញ​ផ្សាយព័​ត៌​មាន​កម្ពុជា CMN មួយ​ដែល​មាន​មូលដ្ឋាននៅអាមេរិក បាន​រាយការណ៍​ថា នៅក្នុង​ដំណើរ​ស្វែងរក​អន្តរាគមន៍​របស់ ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ​ លោក សម ​រង្ស៊ី​ នៅអាមេរិក នៅថ្ងៃនេះ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ជាប់ឆ្នោត​​​នៅ​កម្ពុជា ​លោក​មាន​គម្រោង ជួប​មន្ត្រី​ការ​ទូត​អាមេរិក និងមាន​សន្និសីទការ​សែត​មួយ ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ នៅ​សេត​វិមាន ហើយនៅពេលនោះ លោក​សម ​រង្ស៊ី ​នឹង​ថ្លែង​អំពី​បរិបទ​នយោបាយនៅ​កម្ពុជា ដែល​មាន​ការ​វិវឌ្ឍ​ថ្មីៗ​​នេះ​។​​
តាម​ប្រភព​ដដែល​នេះ លោក​សម ​រង្ស៊ី ត្រូវបាន​មន្ត្រីធនា​គារពិភពលោក និង​មន្ត្រីមូលនិធីរូបី​យ​​វត្ថុ​អន្តរជាតិ​ IMF ដែល​មាន​មូលដ្ឋាន​នៅក្រុង​វ៉ា​ស៊ិន​តោន អនុញ្ញាត​​ឲ្យ​ជួប ដើម្បីបង្ហាញ​ពី​បំណង ដែល​លោកចង់ឲ្យ​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ពីរ​នេះ ជួយពិនិត្យមើល​ស្ថានភាព​ផ្ដល់​ប្រាក់​កម្ចី ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
​តាម​ព័ត៌មាន​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook លោក​សម ​រង្ស៊ី បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក Eward R. Royce ប្រធាន​គណៈ​កម្មា​ធិ​ការ កិច្ច​ការ​បរទេស នៃ​សភា​​អាមេរិក។ អ្នក​ទាំង​ពីរ​ត្រូវបានរាយ​ការណ៍​មក​ថា បាន​ពិភាក្សា​ជាមួយគ្នា យ៉ាងច្រើន អំពី​បញ្ហានយោបាយ​នៅ​កម្ពុជា។
​លោក Eward R. Royce ប្រធាន​គណៈកម្មា​ធិ​ការ កិច្ចការបរទេសនៃ​សភា​អាមេរិក​ គឺជាម្ចាស់ដំណោះស្រាយ សភា​អាមេរិក លេខ៣១០ ដែលមាន​ឆន្ទៈ​គាប​សង្កត់​សភា​អាមេរិក​ទាំងមូល កាត់បន្ថយជំនួយ​មក​កាន់​កម្ពុជា៕