Pantech Vega Secret Note មាន​បំពាក់​ fingerprint និង​ RAM 3GB ថែម​ទាំង​អាច​ទស្សនា TV

10/13/2013 0 Comments A+ a-

Samsung Galaxy Note 3 គឺ​ជា​ទូរស័ព្ទ​ទំនើប​ដំបូង​ដែល​មាន​បំពាក់​ដោយ​ RAM ​ទំហំ 3GB ​​។ ដោយ​ឡែក​ពេល​នេះ Pantech ដែល​ជា​​​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​​ដ៏​ធំ​​មួយ​​បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង LG ទើប​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​​​ប្រភេទ Phablet ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Pantech Vega Secret Note ត្រូវ​បាន​​បំពាក់​ដោយ​ RAM ​ទំហំ 3GB ដូច​ជា Galaxy Note 3 អញ្ចឹង​ដែរ ។
ស្រប​ពេល​ដែល​ទូរស័ព្ទ​ទំនើប Galaxy Note 3 បំពាក់​ដោយ RAM 3GB ​តែ​មិន​​​ត្រូវ​បាន​បំពាក់​នូវ​​មុខ​ងារ​សំគាល់​ក្រយៅ​ដៃ (fingerprint sensor) ទូរស័ព្ទ​ទំនើប Pantech Vega Secret Note មិន​​ត្រឹម​តែ​មាន​ RAM 3GB ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​ត្រូវ​បាន​​បំពាក់​នូវ​បច្ចេកវិទ្យា​សំគាល់​ក្រយៅ​ដៃ​ផង​ដែរ ។
លក្ខណសម្បត្តិ​របស់ Pantech Vega Secret Note ៖
  • អេក្រង់ 5.9-inch 1080p Full HD touchscreen
  • CPU Qualcomm Snapdragon 800
  • កាមេរ៉ា 13MP, 2MP
  • RAM 3GB
  • អង្គ​ចង​ចាំ​ជាប់​ម៉ាស៊ីន 32GB អាច​នឹង​បន្ថែម microSD card
  • កម្រាស់ 159.4 x 81.5 x 8.85mm
  • បំពាក់ fingerprint reader/ rear touch pad
  • បំពាក់ LTE-A ដែល​អាច​ downloads ក្នុង​​ល្បឿន 150Mbps
  • ថាមពល​ថ្ម 3,200mAh
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
មាន​ប្រើ​ប៊ិក​(stylus) ​ដូច​ជា Galaxy Note 3 ទូរស័ព្ទ​ទំនើប​ Pantech Vega Secret ​​ត្រូវ​បាន​​បំពាក់​នូវ USB host ដែល​អាច​ដំណើរការ​បន្ថែម​ជា​មួយ​នឹង​ទិន្នន័យ​ទំហំ 2TB ។ ជាង​នេះ​ទៅ​ទៀត​ទូរស័ព្ទ​នេះ ក៏​ត្រូវ​បាន​បញ្ចូល​នូវ​មុខ​ងារ TV view ដើម្បី​ទស្សនា​ទូរទស្សន៍​ដោយ​ផ្ទាល់​តាម​រយៈ​បច្ចេកវិទ្យា  DMB technology របស់​កូរ៉េ​ផង​ដែរ ។
សូម​បញ្ជាក់​ថា ជា​មួយ​នឹង​លក្ខណសម្បត្តិ​ពិសេស​ជាង Galaxy Note 3 និង​មាន​អេក្រង់​ធំ​ជាង Galaxy Note 3 ចំនួន 0.2-inch ទូរស័ព្ទ​ទំនើប Pantech Vega Secret Note នឹង​មាន​តម្លៃ 900,000 won ឬ​ប្រហែល $840 នៅ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​​តែ​យ៉ាង​ណា​មិញ​មិន​មាន​ព័ត៌មាន​លំអិត​​ពី​ថ្ងៃ​ដែល​ក្រុមហ៊ុន Patech ​នឹង​ចេញ​​លក់​នូវ​ទូរស័ព្ទ​នេះ នៅ​ឡើយ​ទេ ៕