Sony ប្រកាស​ចេញ​ទូរស័ព្ទ​ទំនើប​ Xperia Z1 mini (វីឌីអូ​)

10/13/2013 0 Comments A+ a-

ក្រុមហ៊ុន Sony ទើប​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី Xperia Z1 mini ដែល​​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា Xperia Z1 f ​​និង​មាន​បំពាក់​នូវ​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​ជា​ច្រើន​ដូច​គ្នា​ទៅ​នឹង Xperia Z1 ដែល​ជា​ទូរស័ព្ទ​​ឆ្នើម​របស់​ក្រុមហ៊ុន​មាន​​កាមេរ៉ា​ទំហំ​ដល់​ទៅ 20.7MP ។
ទូរស័ព្ទ​ទំនើប​ទាំង​ពីរ​គឺ Xperia Z1 ដែល​ជា​ទូរស័ព្ទ​ដើម និង Xperia Z1 f ​ដែល​ជា​ទូរស័ព្ទ​មាន​រាង​តូច​ច្រឡឹង ​​មាន​ភាព​ខុស​គ្នា​តែ​ទំហំ​ និង​កម្រិត​ភាព​ច្បាស់​នៃ​​ទូរស័ព្ទ​ប៉ុណ្ណោះ ​ជាក់​ស្ដែង​ស្រប​ពេល​​ Xperia Z1 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 5-inch LCD ជា​មួយ​នឹង​កម្រិត​ភាព​ភាព​ច្បាស់ 1920x1080pixels (Full HD ) ​ទូរស័ព្ទ​ទំនើប​ថ្មី Sony Xperia Z1 f ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 4.3-inch LCD ដែល​មាន​កម្រិត​ភាព​ច្បាស់ 1280x720pixels (HD) ។
លក្ខណសម្បត្តិ​​របស់ Xperia Z1 f ៖
  • ​អេក្រង់ 4.3-inch LCD
  • កម្រិត​ភាព​ច្បាស់ 1280x720pixels (HD)
  • កាមេរ៉ា 20.7 MP EXMOR sensor
  • CPU Qualcomm Snapdragon 800 quad-core 2.2GHz
  • GPU Adreno 330
  • RAM 2GB
  • អង្គចង​ចាំ​ជាប់​ម៉ាស៊ីន 16GB អាច​បន្ថែម microSD card
  • ថាមពល​ថ្ម 2,300mAh
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android
ទស្សនា​វីឌីអូ​៖

សូម​បញ្ជាក់​ថា ​ខុស​គ្នា​តែ​ទំហំ​អេក្រង់ ​និង​កម្រិត​ភាព​ច្បាស់​​ទូរស័ព្ទ​ទំនើប Xpeira Z1 f ត្រូវ​បាន​​បំពាក់​បន្ថែម​នូវ​លក្ខណសម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក និង​ធូលី តាម​ស្តង់ដារ IP58 ។
យ៉ាង​ណា​​មិញ​ទូរស័ព្ទ​នេះ នឹង​ចេញ​លក់​​ដោយ​ក្រុមហ៊ុន Docomo ក្នុង​ប្រទេស​ជប៉ុន នា​ខែ​ធ្នូ ខាង​មុខ ​ជា​មួយ​នឹង​ជម្រើស​​បួន​ពណ៌​គឺ ខ្មៅ ស ផ្កាឈូក និង​ពណ៌​ទឹក​ក្រូច ។ ដោយ​ឡែក​ចំពោះ​តម្លៃ​របស់​ Sony Xperia Z1 f មិន​​មាន​ប្រភព​ណា​មួយ​បាន​ដឹង​នៅ​ឡើយ​ទេ ហើយ​ទូរស័ព្ទ​នេះ ក៏​​នឹង​ត្រូវ​ចេញ​លក់​​ទៅ​ខាង​ក្រៅ​​​ប្រទេស​ជប៉ុន​ផង​ដែរ ៕