ប្រធាន​ IMF ព្រមាន​ពី​អន្តរ​កាល​ធំ​មួយ​ក្នុង​ ហិរញ្ញវត្ថុ​សាកល​និង​ហានិភ័យ​នៃ​ទំហំ​បំណុល​របស់​អាមេរិក​

10/12/2013 0 Comments A+ a-

ការវាយ​ប្រហារ​ភេរវ​កម្ម​ដោយ​គ្រាប់​បែក​មួយ​ចំនួន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៩​នាក់​ និង​ជាង​៦០​នាក់​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១០ តុលា​ នៅ​ទីក្រុង​ជាច្រើន​របស់​ប៉ាគីស្ថាន ។​ អាជ្ញាធរ​មូលដ្ឋាន​រាយ​ការណ៍​ថា​ ការផ្ទុះ​មួយ​ក្នុង​ចំណោម​ការ​វាយ​ប្រហារទាំង​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៥​នាក់​ ហើយ​មនុស្ស​៣៥​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្រុង​កេតា​ ទីប្រជុំ​ជន​ខេត្ត​បាលូត​ជី​ស្ថាន​នាភាគ​និរតី​ប្រទេស ។​
គ្រាប់​បែក​កំណត់​ម៉ោង​ផ្ទុះ​មួយ​គ្រាប់​ដាក់​ជាប់​​នឹង​កង់​១​គ្រឿង​ដែល​ទុក​ចោល​នៅ​ភាគ​កណ្តាល​ក្រុង​បាន​ផ្ទុះ​នៅ​ជិត​បុ៉ស្តិ៍​ប៉ូលិស​មួយ​ និង​ផ្សារ​មាន​មនុស្ស​កុះ​ករ​មួយ ។​ ការផ្ទុះ​ពិត​ជា​ខ្លាំង​ក្លា​ដោយ​យោង​តាម​អ្នក​ជំនាញ​ការខាង​ដោះ​មីន​ថា មាន​រំសេវ​ផ្ទុះ​ដល់​ទៅប្រមាណ​ជា​៦​គីឡូ​ក្រាម ។​
ខេត្ត​បាលូជីស្ថាន​នៅជាប់​ព្រំដែន​អាហ្វហ្គា​នីស្ថាន​ និង​អុីរ៉ង់​ ជាខេត្ត​ធំ​មួយ​បុ៉ន​ប្រទេស​អុីតាលី​នោះ​ តែង​រងការ​វាយ​ប្រហារ​ភេរវ​កម្ម​ជាប់​រដឹក​ពី​សំណាក់​ពួក​ឧទ្ទាម​ ពួក​តាលីបង់​ ឬ​ពួក​ចោរ​ព្រៃ ។​ នៅ​ភាគ​ខាង​កើត​ប្រទេស​ ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ផ្សារមួយ​នៃ​ទីក្រុង​ឡាហ័រ​ ខេត្ត​បញ្ចាប​បណ្តាល​ឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់​ ហើយ​មនុស្ស​១៣​នាក់​ទៀត​ត្រូវ​របួស ។​ ការវាយ​ប្រហារ​​ភេរវ​កម្ម​ទី​៣ កើត​មាន​នៅ​ទីក្រុង​ប៉េសាវ៉ា​ទីប្រជុំ​ជន​ខេត្ត​ឃីប័រ​ ប៉ាក់​ទូន​ក្វាភាគ​ពាយ័ព្យ​ប្រទេស​ដែល​ពួក​តាលីបង់​មាន​សកម្ម​ភាព​ខ្លាំង​ស្ថិត​នៅ​ជាប់​ព្រំដែន​អាហ្វ​ហ្គានីស្ថាន ។
ប៉ូលិស​ម្នាក់​បានត្រូវរបួស​ដោយ​សារ​ការផ្ទុះ​គ្រាប់​បែក​១គ្រាប់​ដាក់​នៅ​តាម​ផ្លូវ​ថ្នល់​មួយ​នា​ជាយ​ទីក្រុង​នោះ ។​ នៅខេត្ត​នេះ​ដែរ​ ទាហាន​១២​នាក់​ត្រូវ​របួស​ពេល​រថយន្ត​ល្បាត​ពួក​គេ​រងការ​ផ្ទុះ​គ្រាប់​បែក​១​គ្រាប់​ក្នុង​តំបន់​បាននូ។​នៅ​ទីក្រុង​ការ៉ាជី​ជាទីក្រុង​ធំបំផុត​របស់​ប៉ាគីស្ថាន​នា​ភាគ​ខាង​ត្បូងប្រទេស​ ពួក​បះ​បោរ​៣​នាក់​ស្លាប់​ដោយសារគ្រាប់​បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ​ក្នុង​សង្កាត់​មួយ​ ៕​