សន្សំ​​លុយ​​បាន​​ជាង​​មួយ​​ម៉ឺន​​ដុ​ល្លារ សង់​ផ្ទះ​​ក្បែរ​​មាត់​​ស្ទឹង​​ព្រែក​​ត្នោត ត្រូវ​​ទឹក​​ហូរ​​កួច​​យក​ទៅ​​បាត់​

10/13/2013 0 Comments A+ a-

រាជធានី​ពេញ ៖ ដោយ​សារ​​ទឹក​ជំ​នន់ យ៉ាង​​អា​ក្រក់​​ផ្ទះ​មួយ​​​កន្លែង ស្ថិត​នៅ​តាម​មាត់​​ស្ទឹង​​ព្រែក​​ត្នោត ក្នុង​ភូមិ​​បា​​គូ សង្កាត់​​ដ​ង្កោ ខណ្ឌ​ដង្កោ រាជ​ធា​នី​​ភ្នំ​ពេញ ដែល​ចំ​ណាយ​​ប្រាក់ សាង​សង់​​អស់​​ជាង មួយ​​ម៉ឺន ដុល្លារ​​អា​មេ​រិក បាន​​បាក់​ស្រុត ចូលទៅក្នុង​ទឹកស្ទឹង ព្រែក​ត្នោត លិច​បាត់​ឃើញតែ​ដំបូលផ្ទះ​ឡឹមៗ កាលពី​វេលា​ម៉ោង ១៩​និង​៣០ នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣​។
​ម្ចាស់ផ្ទះ​មានឈ្មោះ ឡាយ ណាវី ភេទ​ស្រី អាយុ ៣១ ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់ មាន​បណ្តោយ ០៩ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ជញ្ជាំង​ថ្ម ជើង​សសរថ្ម និង​មាន​ដំបូល​ប្រក់​ស័ង្កសី ដែល​ទើបតែ​សាងសង់ រួចរាល់​នៅ​ពាក់កណ្តាល ខែកញ្ញា ឆ្នាំ​២០១៣​នេះ ហើយ​ផ្ទះមួយ​ខ្នង​នេះ​គាត់​បាន​សង់ ដោយ​ចំណាយ​ប្រាក់​អស់ ជាង​មួយ​ម៉ឺន ដុល្លារ​អាមេរិក​។

​មុនពេល​កើតហេតុ ស្ទឹង​ព្រែក​ត្នោត​មាន​ទឹកជំនន់ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នាំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ភ័យខ្លាច ការបាក់​ស្រុត ព្រោះ​ផ្ទះ​ចាប់ផ្តើម​យោល​យោក បាននាំគ្នា​រត់ចេញ​ពីក្នុងផ្ទះ យ៉ាង​ប្រញាប់ប្រញាល់​បំផុត ដោយ​មិនទាន់បាន​ប្រមូល​សម្ភារៈ​ក្នុងផ្ទះ​ផង ក៏​ស្រាប់តែ​ទឹក​ហូរ​បោក​សសរផ្ទះ បណ្ដាល​ឲ្យ​បាក់​រលំ​ស្រុត​ផ្ទះ លិច​ចូលទៅក្នុង​ទឹកស្ទឹង​បាត់ ឃើញតែ​ដំបូល​បន្តិច​៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ