ឪពុក​ម្តាយស្លាប់ កូនស្រី​២នាក់​របួស​ធ្ងន់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ លើកំណាត់​ផ្លូវ​ជាតិ​លេខ៥

10/12/2013 0 Comments A+ a-

ក្រុង​ប៉ោយ​ប៉ែត ៖ បើតាមសេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយឆ្លងព័ត៌មាន​កោះ​សន្តិភាព​បាន​ឱ្យដឹងថា ប្តី​ប្រពន្ឋ​២នាក់ក្នុង​នោះ​ស្ត្រី​ជាប្រពន្ឋ​មាន​ផ្ទៃ​ពោះ​ផង បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម ចំណែក​កូន​ស្រី​២នាក់​របួស​ធ្ងន់​ ខណៈជិះ​ម៉ូតូ​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កុង​តឺន័រ​​ពី​ក្រោយ​ ក្នុង​ទិសដៅ​ស្រប​ទិសគ្នា​។
គ្រោះ​ថ្នាក់​ដ៏រន្ធត់​នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង​២និង​២៧នាទី​រសៀល​ថ្ងៃទី​១២ តុលា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ។
ជន​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ហើយ​ពេល​នេះសមត្ថកិច្ច​កំពុង​ចុះ​ត្រួត​ពិនិត្យ​ ៕