យុវសិស្ស​ម្នាក់​​បើក​​ម៉ូតូ​​ចុះ​ ពី​​លើ​​ស្ពាន​អាកាស​ក្បាល​ថ្នល់​​​ ត្រូវ​​រថ​យន្ត​​ក្រឡុក​​ស៊ី​ម៉ង​តិ៍កិន​​ស្លាប់​

10/12/2013 0 Comments A+ a-

រាជធានី​ភ្នំ​ពេញ​ ៖ យុវសិស្ស​​ម្នាក់​បាន​ត្រូវ​រថយន្ត​ក្រឡុក​ស៊ី​ម៉ងតិ៍កិន​ស្លាប់​នៅ​នឹង​កន្លែង ខណៈជិះ​ម៉ូតូ​ស្គូ​ពី​ ពណ៌ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ ១AQ 1620 ចុះ​ពី​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ មិនដឹង​ជាយ៉ាង​ម៉េច​ក៏ត្រូវ​រថយន្ត​កិន​តែម្តង ។
ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ កើត​ឡើង​កាលពី​វេលារសៀល​​ថ្ងៃទី​១២ តុលា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន​ជ័យ ។
យុវសិស្សរងគ្រោះ​ឈ្មោះ​លី សុខ​ហេង អាយុ​១៧​ឆ្នាំ ជាសិស្ស​វិទ្យាល័យ​ជាស៊ីម​បឹង​កេង​កង មាន​ទី​លំនៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ចំណែក​អ្នក​បើក​រថយន្ត ក្រោយ​ពី​កើត​ហេតុ​រត់​គេច​បាត់ ៕