“COTTO” បង្ហាញ​​​​ផលិត​ផល​ការ៉ូ​​ឆ្នាំ 2014 ក្នុង​ព្រឹត្តិការណ៍​ “CERSAIE 2013” ដើម្បី​​ចាប់​យក​បេះដូង​ អតិថិជន​ពី​ជុំ​វិញ​ពិភពលោក​

10/12/2013 0 Comments A+ a-



COTTO” ជា​ថ្មី​ម្តង​ទៀត​បាន​​បញ្ជាក់​ពី​កិត្តិនាម​​ជា​អន្តរ​ជាតិ​របស់​ខ្លួន​​​ជា​ "​ស្លាក​សញ្ញា​​ថៃ​លំដាប់​ថ្នាក់​ពិភព​លោក​​”​ នៅ​ក្នុង​ព្រឹត្តិកាណ៍​ “CERSAIE 2013” ដ៏​មាន​កិត្យា​នុភាព​ ដែល​បាន​រៀប​ចំ​​ឡើង​​នៅ​ទីក្រុង​បូឡូញ៉ា​​ ប្រទេស​​អ៊ីតាលី កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​។​ CERSAIE ឬ ពិព័រណ៍​​​​អន្តរជាតិ​នៃ​ ផលិត​ផល​ការ៉ូ និង​​សម្ភារ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​ គឺ​ជា​ព្រឹត្តិការណ៍​លំដាប់​ថ្នាក់​ពិភពលោក​ដែល​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ប្រចាំ​ឆ្នាំ។​ ព្រឹត្តិកាណ៍​នេះត្រូវ​បាន​ចូល​រួម​ដោយ​ក្រុម​ហ៊ុន​ផលិត​​ផលិត​ផល​ការ៉ូ​ និង​ផលិត​ផល​បន្ទប់​ទឹក​ឈាន​មុខ​​​លើ​​ពិភព​លោក​។​ COTTO ក៏​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពិព័​រណ៍​​ប្រ​ចាំ​ឆ្នាំ​នេះ​ដែរ​ សម្រាប់​រយៈ​ពេល​ស្ទើរ​មួយ​ទស្សវត្ស​ពេញ​​ គិត​មក​ដល់​​ពេល​នេះ​​។
ឆ្នាំ​នេះ​​ COTTO បាន​បង្ហាញ​ដោយ​មោទនភាព​​​នូវ​ផលិត​ផល​ COTTO ​​អ៊ីតាលី​ ឆ្នាំ 2014 របស់​ខ្លួន​​​ ​​ ដោយ​រួម​មាន​​​ប្រភេទ​ការ៉ូ​ថ្មី​ចំនួន​ 4 ស៊េរី​ ដូច​ខាង​ក្រោម៖​
1.    ស៊េរី Balza៖ ជា​​ផលិត​ផល​ការ៉ូ​ដែល​មាន​​​​អានុភាព​​ពី​ថ្ម​ដ៏​រឹង​មាំ​​ ឆ្លុះ​បញ្ចាំង​ពី​សេរីភាព​គ្មាន​ដែន​កំណត់​​​ រួម​ជាមួយ​​​ដំណើរ​​នៃ​ការ​រស់​​ក្នុង​ធម្មជាតិ​
2.    ស៊េរី Senso di Marmo៖ ជា​​ផលិត​ផល​ការ៉ូ​ដែល​​ផលិត​ឡើង​ដោយ​ការ​ជ្រើស​រើស​ថ្ម​ម៉ាប​ដ៏​ល្អ និង​​កម្រ​​​ពី​ជុំ​វិញ​ពិភព​លោក​
3.    ស៊េរី Neo Basalt​៖ ជា​​ផលិត​ផល​ការ៉ូ​ដែល​​មាន​​អានុភាព​ពី​ទីក្រុង​បុរាណ​នៃ​ Pompeii ដែល​​បាន​​បំផ្លាញ​​ដោយ​​​ស្រទាប់​នៃ​​កម្អែ​ភ្នំ​ភ្លើង​​ថ្ម​បាសាល់​​​ ដែលផ្ទុះចេញពី​ Mount Vesuvius ហើយ​ត្រូវ​បាន​ច្នៃ​ប្រឌិត​ថ្មី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​ពេញ​និយម​នៃ​ស្ថាបត្យកម្ម​ទំនើប​
4.    ស៊េរី Famiglia dei Legni​ ជាផលិតផល​​​ការ៉ូដែល​​ផ្តល់​​ភាពប្រណីតដោយ​​ទម្រង់ឈើ​​​ផ្សេងៗដែល​​មានអត្ថន័យ​​ខុសគ្នា​​ទៅតាម​​តំបន់នៃពិភពលោក
ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ ក៏​ជា​ព្រឹត្តិកាណ៍​​ CERSAIE ទី​មួយ​ផង​ដែរ​ ដែល​ COTTO បាន​បង្ហាញ​​ផលិត​ផល​ជា​ច្រើន​រួម​មាន​ ឥដ្ឋ​ការ៉ូ​ សម្ភារ​ផ្នែក​អនាម័យ​ និងក្បាល​​រ៉ូ​ប៊ីណេ។​ ចំណុច​លេច​ធ្លោ​នៃ​បញ្ជរ​របស់​ COTTO ឆ្នាំ​នេះ​ រួម​មាន​ការ​រចនា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដូច​ខាង​ក្រោម៖​
·         ស៊េរី MG Stone: Palizza​” និង “ស៊េរី Eramo​”- ជា​ប្រភេទ​ថ្មី​នៃ​ថ្ម​ម៉ាប​សិប្បនិមិត្ត​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​ការ​តុប​តែង​ជញ្ជាំង​ និង​​ផ្នែក​ខាង​លើ​នៃ​តុ​ និង​ដើម្បី​ឲ្យ​ស៊ី​គ្នា​ជាមួយ​នឹង​ឡាបូ​
·         ក្បាល​រ៉ូប៊ី​ណេ​ “​ស៊េរី​ Himmapan​”​៖ ការ​រចនា​កើត​ឡើង​តាម​រយៈ​ឥទ្ធិពល​ពី​បក្សី​​ក្នុង​ទេវ​កថា​ “Himmapan Forest” ដែល​ត្រូវ​បាន​ពណ៌នា​​ជា​ច្រើន​ក្នុង​អក្សរសិល្ប៍​​​ប៉ែក​បូព៌ា​
·         “​ស៊េរី​ Mass Man Made”​ និង​ “​ស៊េរី​ Reminescences”​- ប្រភេទ​ថ្មី​នៃ​បន្ទប់​ទឹក​ ទូ​ងូត​ទឹក​ និង​ក្បាល​រ៉ូប៊ីណេ​ទាំង​នេះ​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​​ដើម្បី​បង្ហាញ​ពី​សោភ័ណ​ភាព​នៃ​ថ្ម និង​ឈើ​ធម្មជាតិ​ ក៏​ដូច​ជា​ ដើម្បី​បំពេញ​តម្រូវ​ការ​​​នៃ​ការ​រស់​នៅ​​សម្រាប់​ទីផ្សារ​​ភាគ​បស្ចឹម។​
រាល់​ផលិត​ផល​ COTTO ថ្មី​​ដែល​បាន​បង្ហាញ​នៅ​ CERSAIE ឆ្នាំ​​នេះ​ ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ផលិត​ផល​ទាំង​នេះ​នឹង​បង្ហាញ​វត្តមាន​​ក្នុង​ទីផ្សារ​គោល​ដៅ​របស់​គេ​នៅ​​​ដើម​ឆ្នាំ​​ក្រោយ​។​
បញ្ជរ​របស់​ COTTO ឆ្នាំនេះ​ បង្ហាញ​ពី​គោល​គំនិត​​​ “បូព៌ាក្រុង​ (UrbanEast)​”- ដែលពណ៌នាពីវិថីនៃជីវិតបូព៌ាប្រទេសនិងការបញ្ចូលគ្នារវាងដួងព្រលឹនៃភាគបូព៌ាក្នុងការរចនារបស់ខ្លួនខ្លឹមសារ​​នៃពណ៌​​​ “​​​មាស"​ និង​ "​ស្ពាន់”​ ព្រមទាំងទម្រង់ដូចឈើក៏​​ត្រូវបន្ថែមទៅក្នុងបរិយាកាស​​ភាគបូព៌ាផងដែរ
ព្រឹត្តិកាណ៍CERSAIE គឺ​ជា​​ការ​តាំង​ពិព័រណ៍​លំដាប់​ថ្នាក់​ពិភពលោក​ប្រចាំ​ឆ្នាំ​​នៃ​ផលិត​ផល​​ការ៉ូ​ និង​​​សម្ភារ​​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​ ហើយ​​ត្រូវ​បាន​ចូល​រួម​ដោយ​​អ្នក​ផលិត​កំពូលៗ​ពី​ជុំ​វិញ​ពិភពលោក​ ដែល​មក​តាំង​បង្ហាញ​បច្ចេកវិជ្ជា​ និង​ការ​ច្នៃ​ប្រឌិត​ចុង​ក្រោយ​របស់​ពួក​​គេ​​។​ ព្រឹត្តិការណ៍​នេះ​ក៏​ក្លាយ​ជា​វេទិកា​ដ៏​​សម​ស្រប​មួយ​ផង​ដែរ​សម្រាប់​អ្នក​ផលិត​ទាំង​ឡាយ​ ដើម្បី​​ជួប​អតិថិជន អ្នក​ចែក​ចាយ​ ស្ថាបត្យករ​ អ្នក​រចនា​ និង​ អ្នក​ទីផ្សារ​ ​ដែល​មាន​សក្តានុពល​ខ្ពស់​​​ពី​ជុំ​វិញ​ពិភព​លោក​។​

------------------------------------------------------