ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ កោះហៅលោក សយ សុភាព និងមេធាវី តាមបណ្តឹងទាស់ លោក ទូច គង្គា

10/12/2013 0 Comments A+ a-

ភ្នំពេញ៖ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ បានចេញលិខិត អញ្ជើញលោក សយ សុភាព និង លោក គួយ ធុនណា ជាមេធាវីការពារក្តីជាថ្មីម្តងទៀត ឲ្យចូលខ្លួនជំនុំជម្រះរឿង ក្តីធ្វើឲ្យប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិត នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក តបតាមការប្តឹង ទាស់របស់ លោក ទូច គង្គា អ្នកគ្រប់គ្រងទូទៅកាសែតនគរវត្ត និងជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
រឿងក្តីដ៏ស៊ាំញាំ និងរ៉ាំរ៉ៃពាក់ព័ន្ធធ្វើឲ្យប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិតរបស់លោក ទូច គង្គា ដែលគេដឹងថា  អតីតជាមិត្តភក្តិ និងជាដៃគូរកស៊ីរួមគ្នាជាមួយលោក សយ សុភាព ដែរនោះ ត្រូវបានចៅក្រមសាលាដំបូង និងសាលាឧទ្ធរណ៍ សម្រេចមិនចាត់ការពីលើកមកហើយ  ព្រោះតែពុំមានភស្តុតាងគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ ចៅ ក្រមសាលាដំបូងរាជធានី បានសម្រេចឲ្យលោក សយ សុភាព ឲ្យរួចផុតពីបទចោទប្រកាន់ថែមទៀត។
បើតាំសាលដីការរបស់សាលាឧទ្ធរណ៍ធ្លាប់បានបញ្ជាក់ថា ពាក្យបណ្តឹងឧទ្ធរណ៍របស់លោក ច័ន្ធ វិចិត្រ មេធាវីការពារក្តីឲ្យលោក ទូច គង្គា ប្តឹងឧទ្ធរណ៍ បានធ្វើឡើងដោយផ្ទុយ នឹងមាត្រា ៤០២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គប្បីសាលាឧទ្ធរណ៍ចេញសាលដីការ ប្រកាសថា មិនអាចទទួលយកបាន តាមមាត្រា៤០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តំណាងមហាអយ្យការ ក៏បានធ្វើសេចក្តីសន្និដ្ឋានថា បណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងរដ្ឋប្បវេណីផ្ទុយនឹងមាត្រា ៤០២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ សុំឲ្យក្រុមប្រឹក្សាសម្រេចតាមច្បាប់។
ក្រុមប្រឹក្សាជំនុំជម្រះក្តី នៃសាលាឧទ្ធរណ៍ ក៏ធ្លាប់បានវិនិច្ឆ័យថា ពាក្យបណ្តឹងឧទ្ធរណ៍របស់លោក ច័ន្ទ វិចិត្រ មេធាវី ការពារក្តីឲ្យលោក ទូច គង្គា មិនអាចទទួលយកបាននោះទេ។
ទោះបីជាចៅក្រមសាលាដំបូង និងសាលឧទ្ធរណ៍បែបនេះក្តី ក៏លោក ទូច គង្គា នៅតែមិនអស់ចិត្ត និងតាមប្តឹងមិន ចេះចប់មិនចេះហើយនោះឡើយ។
ដោយឡែកលោក សយ សុភាព វិញ ទោះបីជាលោក ទូច គង្គា ប្តឹងជាច្រើនលើកច្រើនសារ ហើយតុលាការ សម្រេចឲ្យឈ្នះក្តីលើលោក ទូច គង្គា យ៉ាងណា ក៏លោកមិនទាន់បានដាក់ពាក្យបណ្តឹងតបវិញដែរ។ ការមិនប្តឹង តបនេះ ត្រូវលោក សយ សុភាព បញ្ជាក់ថា លោកចង់ឲ្យរឿងរ៉ាវជាស្នាមដំប៉ៅឈឺចាប់ក្នុងការរកស៊ីរបស់លោកពី អតីកាលបានបញ្ចប់ទៅតាមពេលវេលា និងមិនចង់ឲ្យវែងឆ្ងាយទៀតនោះឡើយ។
សូមបញ្ជាក់ថា លោក ទូច គង្គា និងលោក សយ សុភាព ជាអ្នកដែលធ្លាប់រាប់អាន និងដៃគូរកស៊ីជាមួយគ្នាថែម ទៀតផង។ លោក ទូច គង្គា ក៏ត្រូវបានដឹងផងដែរថា ធ្លាប់រត់ទៅពឹងលោក សយ សុភាព ជួយដោះស្រាយវិវាទដីធ្លីជាច្រើនហិកតានៅក្នុងខេត្តបន្ទាយមានជ័យ និងលក់យកធ្វើមានបានរហូតដល់បច្ចុប្បន្ន។ផ្តល់សិទ្ទិដោយ៖ looking today.com
បច្ចុប្បន្នលោក ទូច គង្គា មានតួនាទីជានាយការិយាល័យសន្តិសុខព័ត៌មាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

លោក សយ សុភាព និង លោក ទូច គង្គា គ្រានៅល្អូកល្អិននិងគ្នា
Photo by DAP-News


Read more: http://www.cambodiapage.info/?p=18909#ixzz2hTgBWvcW