បុរសម្នាក់ ត្រូវខ្សែភ្លើង ឆក់ស្លាប់ ខណៈជិះកាណូត លើទឹកជំនន់ នៅបន្ទាយមានជ័យ

10/12/2013 0 Comments A+ a-

បន្ទាយមានជ័យ ៖ បុរសម្នាក់ ជិះកាណូតពី ភូមិកោះពងសត្វ  សង្កាត់កោះ ដើម្បីមកផ្សារ នៅទីរួមខេត្ត តែ អកុសលជនរងគ្រោះ បានទាក់ខ្សែភ្លើង ពេលជិះកាណូត លើទឹកជំនន់ ឆ្លងកាត់ស្ទឹង បណ្តាលឱ្យឆក់ជន រងគ្រោះ លិចបាត់ទៅក្នុងទឹកបាត់ កាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ។
លោក ស៊ីវ សុជាតិ អធិការ នគរបាល ក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាង សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា កសិករ ។
លោក ស៊ីវ សុជាតិ បានបន្តថា មុនកើតហេតុ ដោយសារផ្ទះរបស់ខ្លួនត្រូវជំនន់ជន់លិច ជនរងគ្រោះបាន ជិះកាណូតដឹកម៉ូតូ និងសម្ភារៈមួយចំនួន ដើម្បីយកមកផ្ញើបងប្អូននៅទីរួមខត្ត តែពេលឆ្លងស្ទឹង ជនរងគ្រោះ បានទាក់ខ្សែភ្លើង ធ្លាក់ចូលទឹកឆក់ស្លាប់ ត្រូវទឹកកួចទៅបាត់រកសពមិនឃើញ ។ គិតមកត្រឹម ម៉ោង ៥នេះ សពជនរងគ្រោះ មិនទាន់ត្រូវបានគេរកឃើញទេ ៕ផ្តល់សិទ្ទិដោយ៖ looking today.com