មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ ដឹក​នាំ​ក្បួន​ហែ​ញត្តិ​ទៅ​ដាក់​ នៅ​ស្ថានទូត​៥

10/25/2013 0 Comments A+ a-

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ក្បួន​បាតុកម្ម​ហែ​ញត្តិ​ស្នាម​មេដៃ យក​ទៅ​ដាក់​ស្ថានទូត​ចំនួន​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​មហា​បាតុកម្ម។ ក្បួន​ដង្ហែ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​ប្រមាណ ៨ និង ៣០​នាទី ឆ្ពោះ​ទៅ​ស្ថានទូត​អូស្ត្រាលី។
លោក សម រង្ស៊ី បាន​ថ្លែង​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​នៅ​ខាង​មុខ​ស្ថានទូត​ប្រទេស​អូស្ត្រាលី ថា មន្ត្រី​ស្ថានទូត​ដែល​ចេញ​មក​ទទួល​ញត្តិ បាន​បង្ហាញ​ជំហរ ស្ថានទូត​នេះ​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន​ទេ ដែល​គេ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ការ​ហែ​ញត្តិ​នេះ ក្រុម​បាតុករ​នឹង​បន្ត​ដំណើរ​ទៅ​ស្ថានទូត​រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៀត។
ប្រភពពី វិទ្យុអាស៊ីសេរី