ជំហររដ្ឋាភិបាល​ ចំពោះ​ ​ បាតុកម្ម ​ផ្ទុយ​ពី​ការ​រំពឹង​ទុក

10/25/2013 0 Comments A+ a-

មុន​នេះ​មាន​ការ​ព្យាករណ៏​ជាច្រើនថា រដ្ឋាភិបាល​ភិបាល​ នឹង​ប្រើប្រាសកម្លាំងអន្តរាគមន៏​ ដែល​ខ្លួន​ទើប​បង្ហាត់​ថ្មីៗ ដើម្បី​បង្ក្រាប ​បាតុកម្ម​រយៈពេល​៣​ថ្ងៃ​ ដែល​ដឹ​ក​​នាំ ​ដោយ​គណ​បក្ស​សង្រ្គោះ​ជាតិ ។​
ទស្សនាវដ្ដី​ ថែម (​TIM Magazine) បាននិយាយ​កាលពី​ថ្ងៃអង្គារថា ទីក្រុងភ្នំពេញ​ ត្រូវបាន​រៀប​ចំ​សម្រាប់​ការបង្ហូរឈាម​គ្នា ។ ដែល​នេះក៏​ដូចជាការ​មើល​ឃើ​ញ​ ​របស់​ប្រព័ន្ធផ្សព្វផ្សាយ ភាគ​ច្រើនដែរ ។​
ជាការពិត​កន្លងទៅ ការធ្វើ​​បាតុកម្ម ដែល​ផ្ដើម​ដោ​យ​​បក្ស​​ប្រឆាំង​ សហគមន៏ប្រជាពល​រដ្ឋ ឬ​អង្គការសង្គម​ស៊ីវីល ដែលមានជំហរផ្ទុយ​ពី​រដ្ឋាភិបាល​ តែងតែ​ទទួ​ល​​រង​​ការបង្ក្រាប​យ៉ាងធ្ងន់​ដៃ ពី​​កម្លាំង​​រដ្ឋា​ភិ​បាល​ ។ ប៉ុន្តែផ្ទុយ​ខុស ពីពេល​ នេះ ។​
បាតុកម្ម​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃទី២៣ តុលា ដល់​ថ្ងៃទី​២៥ តុលា នេះ របស់គណបក្សសង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំង​ ក្នុងប្រទេសកម្ពុជា ត្រូវ ​គេ​មើល​​ឃើ​ញ​​​ថា បាន ប្រព្រឹត្តទៅ​យ៉ាង រលូន ។ ពិសេសនោះ ​រហូតដល់ មាន​ការនាំ​មុខ​បើក​ផ្លូវ ដោយ​​កងកម្លាំងរដ្ឋាភិបាល​ទៀត ផង ​។​
បែប​នេះ ត្រូវបាន​ពួកអ្នក​វិភាគមួយ​ចំនួនយល់​ថា ជា​ការ​ផ្លាសប្ដូរ យុទ្ធសាស្ត្រថ្មី របស់​រដ្ឋាភិបាល ដើម្បី​រក្សា​មុខ​មាត់ ទាំងនៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ និងលើ​ឆាក​អន្តរាជាតិ ។
លោក កែម ឡី អ្នក​វិភាគ​​នយោបាយ​​មួយ​រូប​ ត្រូវ​បាន​​ដក​ស្រង់​សម្តី​ ដោយ​កាសែត ក្នុង​ស្រុកមួយ​ផ្សាយ​​ថ្ងៃទី​​២៥​ តុលា នេះថា “រដ្ឋាភិបាល ​បាន​ស្ដាប់​​យោ​ប​ល់​ទី​ប្រឹក្សា ដើម្បីទទួល​បា​ន​គំនិត  និង​ផ្ដល់​​ឱកាស ដល់​ប្រជាជន ​សម្រាប់​បង្ហាញខ្លួន…” ៕
ប្រភពពី Free Press Magazine