ស្ទាវ​អាយុ​២០​ឆ្នាំ​ប៉ុនប៉ង​ រំលោភ​ស្ដ្រី​អាយុ​៤៧​ឆ្នាំ​មិន​ បាន​សម្រេច​ព្រោះ​ស្ដ្រី​រង​គ្រោះ​ចេះ​ប្រើ​ល្បិច​

10/17/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ ស្ដ្រី​វ័យ​៤៧​ឆ្នាំ​ម្នាក់​បាន​រួច​ផុត​ពី​ក្រញាំ​ដៃ​បិសាច​តណ្ហា​ជា​ក្មេង​ស្ទាវ​ អាយុ​២០​ឆ្នាំ​ចាប់រំលោភ​ ខណៈ​ដែល​ផឹក​ ស៊ី​ស្រវឹង​បបួល​យក​ទៅ​រំលោភ​នៅ​ក្បែរ​ ម៉ុង​ខ្មោច​ក្នុង​វត្ដ​ ។​ ​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៧​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​ ២០១៣​ នៅ​ក្នុង​បរិវេណ​វត្ដ​ស្ងួន​ពេជ្រ​ ឋិត​នៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​ក្មេង​ស្ទាវ​កំណាច​ដែល​ចាប់​ស្ដ្រី​វ័យ​ ចំណាស់​រំលោភ​មិន​បាន​សម្រេច​ឈ្មោះ​ ជឿន​ កា​ណា​ន់​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រីឯ​ស្ដ្រី​រង​ គ្រោះ​ឈ្មោះ​ ស​.​ច​.​ន​ អាយុ​៤៧​ឆ្នាំ​ មុខ​ របរ​កសិករ​ រស់នៅ​ជាមួយ​ជនសង្ស័យ​ ខាងលើ​ និង​មាន​ប្ដី​ជាម​ន្ដ្រី​យោធា​ ។​
​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ កន្ទោក​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ស្ដ្រី​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​មិត្ដភក្ដិ​ម្នាក់​ ក្នុងភូមិ​ស្ងួន​ពេជ្រ​ និង​បាន​បបួល​គ្នា​ផឹក​ ស្រាថ្នាំ​អស់​១​លី​ត្រ​ ហើយ​គាប់​ជួន​ពេល​ នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ សង់​កូរ៉េ​ពណ៌​ក្រហម​អត់​ស្លាក​លេខ​១​ គ្រឿង​ទៅ​ដល់​ ក៏​បបួល​ស្ដ្រី​រង​គ្រោះ​ និង​ មិត្ដភក្ដិ​ដែល​កំពុង​ផឹកស្រា​ថ្នាំ​ផឹកស្រា​ បៀរ​បន្ដ​ទៅ​ទៀត​ ដោយ​រូបគេ​ជា​អ្នក​ចេញ​ លុយ​ ។​ ក្រោយ​ពេល​ផឹកស្រា​បៀរ​អស់​ កន្លះ​កេស​ ធ្វើ​ឱ្យ​ជនសង្ស័យ​និង​ស្ដ្រី​រង​ គ្រោះ​ស្រវឹង​យ៉ាង​ខ្លាំង​ ហើយ​ភ្លាម​នោះ​ ស្ដ្រី​រង​គ្រោះ​បាន​សុំ​មិត្ដភក្ដិ​និង​ជនសង្ស័យ​ ដើរទៅ​ផ្ទះ​មុន​ ប៉ុន្ដែ​ត្រូវ​ជនសង្ស័យ​និយាយ​ អង្វរ​ឱ្យ​ផឹកស្រា​បៀរ​អស់ពី​កែវ​សិន​ ចាំ​ ខ្លួន​គេ​ឌុ​ប​ជូន​ទៅ​ផ្ទះ​ ។​ ដោយ​មានការ​ អង្វរករ​យ៉ាង​ដូច្នេះ​ ស្រី​រង​គ្រោះ​ក៏​មិន​ ទាន់​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នោះ​ទេ​ ដោយ​ សុខចិត្ដ​ផឹកស្រា​បៀរ​ឱ្យ​អស់ពី​កែវ​សិន​ ចាំ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ជនសង្ស័យ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ផឹកស្រា​បៀរ​មាន​ភាព​ស្រវឹង​រួច​ មក​ ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ដឹក​ តាម​ម៉ូតូ​ក្នុង​គោលបំណង​ជូន​ទៅ​ផ្ទះ​ ប៉ុន្ដែ​  ពេល​ជិះ​ទៅ​ដល់​កណ្ដាលផ្លូវ​ ជនសង្ស័យ​ មិន​បាន​ជូន​ស្ដ្រី​រង​គ្រោះ​ទៅ​ផ្ទះ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ បែរជា​ជិះ​ចូល​វត្ដ​ត្រង់​ម៉ុង​ ខ្មោច​ ហើយ​បាន​លួងលោម​ស្ដ្រី​រង​គ្រោះ​ ដើម្បី​សេពសន្ថវៈ​ ។​ នៅ​ពេល​នោះ​ដោយ​ យល់​ឃើញ​ថា​ ខ្លួន​ចាញ់បោក​ក្មេង​ស្ទាវ​ រូប​នេះ​ហើយ​នោះ​ ស្ដ្រី​រង​គ្រោះ​ក៏​បាន​ប្រើ​ ល្បិច​ថា​ “​បើ​ចង់​រួម​ភេទ​ជាមួយ​គ្នា​ សូម​ កា​ណា​ន់​ ឯង​យក​ម៉ូតូ​ទៅ​លាក់​ទុក​ឱ្យ​ស្រួល​ បួល​សិន​ចាំ​យើង​រួមរ័ក​ជាមួយ​គ្នា​”​ ។​ បន្ទាប់​ពី​ស្ដាប់​សម្ដី​នេះ​ភ្លាម​ ជនសង្ស័យ​  អរ​ព្រួច​ ក៏​យក​ម៉ូតូ​ទៅ​លាក់​ក្បែរ​ចេតិយ​ ធ្វើ​ឱ្យ​ពេល​នោះ​ស្ដ្រី​រង​គ្រោះ​មានឱកាស​ល្អ​  ក៏​រត់​ចេញពី​វត្ដ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ឱ្យ​ ចាប់ខ្លួន​តែ​ម្ដង​ទៅ​ ។​
​បន្ទាប់​មក​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ ក៏​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​មក​ សាកសួរ​ ទើប​រូបគេ​ឆ្លើយ​ថា​ “​ពិតជា​ មាន​បំណង​រំលោភ​ស្ដ្រី​រង​គ្រោះ​ខាងលើ​ ប្រាកដ​មែន​ ព្រោះតែ​ខ្លួន​គេ​ស្រវឹង​”​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​កំពុង​ ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕
________________________
ប្រភពព័ត៌មានពី៖ នគវត្ត