ចោរ​លួច​មាន់​អាជីព​​ម្នាក់ អស់​លក្ខណ៍ជាប់​អន្ទាក់​សមត្ថកិច្ច​

10/17/2013 0 Comments A+ a-

ខេត្តកំពត ៖ ចោរ​លួច​មាន់​អាជីព​ម្នាក់​ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ កាលពី​វេលា​រសៀល​ថ្ងៃទី​១៧ តុលា ២០១៣ ។ ជន​សង្ស័យ​រូបនោះ​ឈ្មោះ​ស៊ឹម ភី ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​គគីរ​ ឃុំ​ល្បើក ស្រុក​ឈួក ។​
ប្រភព​ព័ត៌មាន​ពី​នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​ឱ្យដឹងថា កាលពី​ថ្ងៃទី​០៨ តុលា មាន​​ប្រជាពល​រដ្ឋ​​រាយការ​ណ៍មក​ថា ចោរ​ចូល​លួច​មាន់​របស់​គាត់​អស់​៤ក្បាល​ ។ ពេល​នោះ​សមត្ថកិច្ច​ពុំ​ទាន់​មាន​ភស្តុតាង​គ្រប់​គ្រាន់​ តែមុខ​សញ្ញា​សមត្ថកិច្ច​ដឹង​តម្រុយ​ខ្លះ​ៗដែរ រួច​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​អស់​រយៈពេល​មួយសប្តាហ៍​ ទើប​ប្រទះ​ឃើញ​ប្រពន្ឋ​ជនសង្ស័យ​យក​មាន់​ដែល​ម្ចាស់​ស្គាល់​ច្បាស់​ថា​ មាន់​របស់​ខ្លួន​នោះ​យក​ទៅ​លក់​ទើប​រាយការ​ណ៍​ឱ្យសមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​ប៉ុស្តិ៍​ដើម្បី​សាក​សួរ​ ទើប​ជន​សង្ស័យ​សារ​ភាព​ថា ​ខ្លួន​​ពិត​ជាលួច​មាន់​ក្បាល​នោះ​មែន​ ៕​