ចំនួន​អ្នក​ស្លាប់​ដោយសារ​ ទឹកជំនន់​កើន​ដល់​១៣៩​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​​

10/18/2013 0 Comments A+ a-

អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ញឹម វណ្ណដា ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៨ ខែ​តុលា​នេះ ចំនួន​ប្រជាជន​ដែល​បាន​បាត់បង់​ជីវិត​បាន​កើន​ទ្បើង​ដល់​១៣៩ និង​១៨​នាក់​រងរបួស ដោយសារ​ទឺកជំនន់​។ 
​លោក ញឹម វណ្ណដា បញ្ជា្ក​ក់ថា ក្នុង​ចំណោម​ខេត្ត​-​រាជធានី​២២ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ខេត្ត​កំពង់ចាម​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ គឺ​ចំនួន​២៩​នាក់​។ លោក បន្តថា គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កំពុង​បូកសរុប​ផលប៉ះពាល់​ផ្សេងៗ​ទៀត​។​
​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ប្រជាជន​ប្រមាណ​ជាង​៤​សែន​គ្រួសារ​រង​ផលប៉ះពាល់ ក្នុងចំណោម​នោះ​មាន​ជាង​២​ម៉ឺន​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព និង​ប៉ះពាល់​ផ្ទះ​ជាង​២​សែន​ខ្នង ក្នុងនោះ ផ្ទះ​ប្រមាណ​៣៣៥​ខ្នង​ខូចខាត​។ របាយការណ៍​បន្តថា ផលប៉ះពាល់​ឆ្នាំនេះ មាន​សភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១១៕