រំលោភរួច ចាក់សម្លាប់កុមារី អាយុ១៣ឆ្នាំម្នាក់ ក្នុងទឹកអូរ នៅរតនមណ្ឌល

10/16/2013 0 Comments A+ a-

បាត់ដំបង​: ឃាតក​មិន​ស្គាល់មុខ បាន​រំលោភ​កុមារី អាយុ​១៣​ឆ្នាំ​ម្នាក់ រួច​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់ ហើយ​យកទៅ​បោះចោល​ក្នុង​ទឹកអូរ ខណៈពេល​កុមារី​រងគ្រោះ ទៅ​ឃ្វាលគោ​តែម្នាក់ឯង កាលពី​រសៀល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​អូរ​រំចេក ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ ឈ្មោះ ងួ​ប ច្រឹប ហៅ កិប អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​សេរី​វ័​ន្ធ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ នៅលើ​ខ្លួន​សាកសព​កុមារី​រងគ្រោះ គឺមាន​ស្នាម​ចាក់ ដោយ​កាំបិត​ចុង​ស្រួច ត្រង់​បោះដៃផុត​ខាង ឆ្វេង​ចំនួន​២​កាំបិត ត្រង់​ក្រោម​ដោះ​ខាងស្ដាំ មួយ​កាំបិត ត្រង់​លើ​ដោះ​ខាងឆ្វេង មួយ​កាំបិត​។​
​លោ​កឡាច ប្រុស បាន​ស្រង់​សំដី​សាក្សី មក​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ កុមារី​រងគ្រោះ បាន​ដេញគោ​ចេញពីផ្ទះ ទៅ​គ្វាល​តាម​វាល រហូតដល់​ចំណុច​អូរ​រំចេក​។ នៅវេលា​ពេលបាយ​ថ្ងៃត្រង់ បងស្រី​កុមារី​រងគ្រោះ ម្នាក់​បាន​យក​បាយ ទៅ​ឲ្យ​កុមារី រងគ្រោះ​ហូប​។ ពេល​ដើរ​ទៅដល់​ចំណុច​វាល​អូរ​រំចេក​នោះ ឃើញតែ​សត្វ​គោ មិនឃើញ​មនុស្ស (​កុមារី​រងគ្រោះ​) ហើយ​បាន​ដើររក រហូតដល់​ម៉ោង ប្រហែល​ជាង​១​រសៀល ថ្ងៃទី​១៥ ខែតុលា ក៏​ប្រទះឃើញ​សាកសព​ប្អូនស្រី នៅក្នុង​ទឹកអូរ ទាំង​ខ្លួន​អាក្រាត​។​
​លោ​កឡាច ប្រុស បាន​បញ្ជាក់ថា ករណី​ខាងលើនេះ គឺជា​ករណី​រំលោភ រួច​ចាក់​សម្លាប់ ដោយ​ឃាតក​មិន​ស្គាល់មុខ​៕​
ប្រភពពី CEN