លិចទូកដលង់ស្លាប់ម្នាក់ ៨នាក់ហែលរួច

10/16/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖ looking today.com
ខេត្តកណ្តាល ៖ ក្រុមយុវសិស្ស ៩នាក់ ជិះទូកត្រឡប់ទៅ ផ្ទះវិញ លិចទូកលង់ស្លាប់ម្នាក់និង ៨នាក់ហែល រួច ខណះចេញពីសាលារៀន ហេតុការណ៍ នេះ កើតឡើងកាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា យុវសិស្សដែលលង់ទឹកស្លាប់នោះមាន ឈ្មោះ  វ៉ាន់ គឹមសេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ ជាសិស្សរៀនថ្នាក់ទី១០បេ នៃវិទ្យាល័យហ៊ុនសែន ល្វាស ។ ចំណែកឯ៨ នាក់ទៀតពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
សាក្សីដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិចំនួន៨នាក់ទៀតមានស្រី២នាក់ បានជិះទូកត្រឡប់មកផ្ទះវិញ ខណៈ ចេញពីសាលារៀនលុះមកដល់ត្រង់ចំណុចកើតហេតុ ដោយសាតែ ទឹកហូខ្លាំងពេកទើបបោកទូកក្រឡាបលិចតែម្តទៅ ធ្វើឲ្យជនរង គ្រោះមិន ចេះហែលទឹកក៏លិចចូលក្នុង ទឹកលង់ស្លាប់ រីឯមិត្តភក្តិរបស់ជនរងគ្រោះ ទាំង៨នាក់រួចផុតជីវិតដោយសារ ចេះហែលទឹក។ បន្ទាប់ពីកើតហេតុ នគរបាលចុះទៅ ពិនិត្យសាកសពរួច ហើយក៏ប្រគល់ សាកសពទៅឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។