ប៉ះ​ចំ​​ស្រា​​កាច​​មាន​​ជម្លោះ ​​ក្នុង​​វង់​​ផឹក​ស៊ី​​ផ្ទុះ​​ហិ​ង្សា ទាញ​​ដំ​បង​​និង​​កាំ​បិត​​កាប់​​ចាក់​​គ្នា​​របួស​ធ្ងន់​​ម្នាក់​

10/24/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ក្នុង​ស្ថាន​ភាព ស្រ​វឹង​ធ្លាក់​ភ្នែក​​បាន​​ទាញ​​ដំ​បង​​វាយ និង​​កាប់​​បុរស​​ម្នាក់ នៅ​ក្នុង​​វង់​​ស៊ី​ផឹក​​ចំ​នួន ២ កាំ​បិត​​បណ្តាល​​ឲ្យ​​របួស​ធ្ងន់ ហើយ​​ត្រូវ​ស​មត្ថ​កិច្ច ឃាត់​ខ្លួន​​កាល​ពី​​រសៀល ថ្ងៃ​ទី​​២២ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​កើតហេតុ ក្នុងភូមិ​អូរ​កំ​បុត្រ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។​
​បុរស​សង្ស័យ​ដែល ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឈឿន ឆៃ​យ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ឡុ​ញ អាយុ ២០​ឆ្នាំ រងរបួស​ដៃ​ឆ្វេង​២​កាំបិត មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ជាមួយគ្នា​។ ជនរងគ្រោះ​ឈ្មោះ ហ៊ុន ឡុ​ញ បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​កំពុង​អង្គុយ​ផឹកស្រា នៅផ្ទះ​អ្នកជិតខាង​វេលា​ម៉ោង​១១ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ ស្រាប់តែ​ឃើញ​ឈ្មោះ ឈឿន ឆៃ​យ៉ា ដើរ​ចូលមក ពេលនោះ​ឈ្មោះ ហូ ហៅ​វា​ផឹកស្រា តែ​វា​មិន​ផឹក​។​

​ពេលនោះ​ជនល្មើស បាន​យក​ដំបង​ឬ​ស្សី មក​វាយ​ឈ្មោះ ហ៊ុន ឡុ​ញ ត្រូវ​មួយ​ដំបង ហើយ​ឈ្មោះ ហ៊ុន ឡុ​ញ ក៏​ប្រតាយប្រតប់ ទើប​ជនល្មើស​ស្ទុះ​ទៅ​ស្រ​វ៉ា យក​កាំបិត​នៅក្រោម​គ្រែ ម្ចាស់ផ្ទះ​មក​កាប់​ឈ្មោះ ហ៊ុន ឡុ​ញ ចំ​ត្រូវ​ដៃ​ឆ្វេង​ចំនួន​២​កាំបិត បណ្តាល​ឲ្យ​រងរបួស​ហូរឈាម ហើយ​ឈ្មោះ ហ៊ុន ឡុ​ញ បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ឲ្យ​ចុះមក​ឃាត់ខ្លួន​ជនល្មើស និង​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន ១​លាន​រៀល និង​ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់់​។​

​បុរស​សង្ស័យ​ឈ្មោះ ឈឿន ឆៃ​យ៉ា បាន​សារភាពថា ខ្លួន​បាន​ផឹកស្រា​នៅផ្ទះ​ឈ្មោះ វ៉ា​ត់ អស់​ចំនួន ៥​លីត្រ ក្រោយមក​បាន​ដើរទៅ​ផ្ទះ ឈឿន ធឿន ដែល​កំពុង​ផឹកស៊ី​។ ពេលទៅដល់​ឈ្មោះ កា​ឡុ​ញ បាន​ចាក់​ស្រា​ឲ្យ​ខ្លួន​១​កែវ ដើម្បី​ផឹក​តែ​ខ្លួន​មិន​ផឹក ហើយ​ភ្លាមនោះ​ឈ្មោះ កា​ឡុ​ញ បាន​ដៀល​ខ្លួន​ថា អា​ឈ្លើយ ហើយដោយ​ខ្លួន​ខឹង​ខ្លាំង​ទ្រាំ​មិនបាន ក៏​ទាញ​កាំបិត​កាប់​វា​ចំនួន ២​កាំបិត​តែម្តង​៕
ប្រភពពី វត្តភ្នំ