កម្មករ​រោ​ងចក្រ​អិល​ស៊ី​ហ្គា​មែន នាំគ្នា​តវ៉ា​មិន​ព្រម​ចូល​ធ្វើការ​

10/17/2013 0 Comments A+ a-

រាជធានី​ភ្នំ​ពេញ ៖ កម្មករ​រោ​ងចក្រ​អិល​ស៊ី​ហ្គា​មែន ប្រមាណ​២០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូ​ដកម្ម​តវ៉ា​នៅ​ខាង​មុខ​រោង​ចក្រ​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៧ តុលា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ពេញ​ថ្មី សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែនសុខ​​ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹង​ថា ការ​ដែល​កម្មករ​នាំគ្នា​តវ៉ា​មិន​ព្រម​ចូល​ធ្វើការ​ ដោយ​សារ​​​តែ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដកកម្មករ​ម្នាក់​ គ្មាន​កំហុស​ និង​សុំ​ទាម​ទារ​លក្ខខណ្ឌ​ការ​ងា​រ​ចំនួន​៨​ចំណុច​ពី​ថៅ​កែ​រោង​ចក្រ ។
ប្រភព​ពី​កម្មករ​បាន​ឱ្យដឹងថា កម្មករ​ម្នាក់​ឈ្មោះ​​អឿ សាវរី ភេទប្រុស អាយុ​២២​ឆ្នាំ ផ្នែក​ដេរ ស្នាក់​នៅ​ម្តុំ​វត្តសំរោង​អណ្តែត ខណ្ឌសែន​សុខ ត្រូវ​បាន​អ្នក​គ្រប់​គ្រង បញ្ឈប់​មិន​ឱ្យ​ចូល​ធ្វើ​ការ​​ ដោយ​គ្មាន​កំហុស ។ ​អឿ សាវរី បាន​សុំ​ច្បាប់​២​ថ្ងៃ ដើម្បី​ទៅ​ប្រឡង​ភាសា​កូរ៉េ ហើយ​ពេល​ត្រឡប់​ចូល​ធ្វើការ​ងារ​ ក៏​ត្រូវ​ប្រធាន​ក្រុម​ហ៊ុន​មិន​ឱ្យ​គេចូល​ធ្វើ​ការ​ទៅ​វិញ ៕