យុវ​សិស្ស​ម្នាក់​លង់​ទឹក​ស្លាប់​ នៅ​រមណី​យ​ដ្ឋាន​ទឹក​ឈូ​

10/17/2013 0 Comments A+ a-

ខេត្ត​កំពត​ ៖ នៅ​រមណីយ​ដ្ឋាន​ទឹក​ឈូ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦​ តុលា​ ប្រជា​ពល​រដ្ឋ​និង​ភ្ញៀវ​​ទេស​ចរ​ជា​ច្រើន​នាក់​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ខណៈ​យុវ​សិស្ស​ម្នាក់​ត្រូវ​ទឹក​ដែល​ហូរ​ខ្លាំង​កួច​យក​ទៅ​តាម​ខ្សែ​ទឹក​ដោយ​គ្មាន​អ្នក​ណា​អាច​ជួយ​បាន​ និង​បណ្តាល​ឱ្យ​ទឹក​កួច​លិច​បាត់​ទៅ​ ។
យុវ​សិស្ស​ម្នាក់​នោះ​​មក​ពី​ភ្នំពេញ​ជាមួយ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ និង​មិត្ត​ភក្តិ​ជា​សិស្ស​ដូច​គ្នា​ជា​ច្រើន​នាក់​ បាន​ចុះ​ហែល​ទឹក​លេង​នៅ​ក្បែរ​ខ្យូស​​ហូប​អាហារ​ ដែល​មាន​ចម្ងាយ​ជាង​៣០០​ម៉ែត្រ​ពី​ទំនប់​ទី​១​វារី​អគ្គិ​សនី​ លុះ​ពេល​កំពុង​ហែល​នោះ​ ដោយ​ទឹក​ហូរ​ខ្លាំង​ក៏​បាន​កួច​យុវ​ជន​រូប​នេះ​ទៅ​តាម​ខ្សែ​ទឹក​ទៅ​ ។
តាម​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ឃុំ​មា៉ក​ប្រាង្គ​ឱ្យ​ដឹង​ថា​ យុវ​ជន​ដែល​លង់​ទឹក​ស្លាប់​នេះ​ឈ្មោះ​ រ៉ុង​ បា៉​លី​ អាយុ​១៦​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បា​ធាយ​ ខេត្ត​កំពង់​ចាម​ មក​រៀន​នៅ​​ភ្នំពេញ​ ស្នាក់​នៅ​ជាមួយ​ព្រះ​សង្ឃ​នៅ​វត្ត​ស្រះ​ចក​ ។ មុន​ពេល​កើត​ហេតុ​ មាន​រថ​យន្ត​ធំ​ពីរ​គ្រឿង​ដឹក​ភ្ញៀវ​ទេស​ចរ​មក​ពី​ភ្នំពេញ​ ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​ពីរ​គ្រឿង​នោះ​ មាន​មនុស្ស​ជិះ​លាយ​ឡំ​គ្នា​ជា​ច្រើន​នាក់​ រួម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ផង​ដែរ​ ។
លុះ​ដល់​ចំណុច​រូប​ព្រះ​បដិ​មា​កន្លែង​ស្ពាន​យោល ​រថ​យន្ត​ទាំង​ពីរ​គ្រឿង​បាន​ចត​នៅ​ទី​នោះ​ រួច​ភ្ញៀវ​ទាំង​អស់​នោះ​មួយ​ចំនួន​ចុះ​ដើរ​មក​អង្គុយ​ក្នុង​ខ្យូស​ហូប​អាហារ​ក្បែរ​ស្ពាន​យោ​ល​ និង​ខ្លះ​ទៀត​ដើ​រ​ទៅ​ម្តុំ​ខ្យូស​ក្បែរ​ជ្រោះ​នៅ​ខាង​លើ​ ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ពី​ស្ពាន​យោល​ ។ អ្នក​ទៅ​កម្សាន្ត​ទី​នោះ​មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​រួម​នឹង​យុវ​ជន​រង​គ្រោះ​ផង​ដែរ​ ។