ចាប់​ខ្លួន​គូសង្សារ​​​សកម្ម​ ខាង​ជួញ​ដូរ​គ្រឿង​ញៀន​ ដកហូត​ម៉ា​ទឹកកក​២៥,៧ក្រាម​

10/17/2013 0 Comments A+ a-

ខេត្ត​កណ្តាល​ ៖ គូសង្សារ​២នាក់​ដែល​កាក់​កប​ខាង​របរជួញ​ដូរ​គ្រឿង​ញៀន​ បាន​ត្រូវ​កម្លាំង​នគរ​បាល​ខេត្ត​ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៦ តុលា ២០១៣​ ជាមួយ​នឹង​វត្ថុតាង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ ២៥​,៧ក្រាម​ នៅ​ចំណុច​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះ​ធំ​ ខណៈដែល​ជន​សង្ស័យ​កំពុង​ជិះ​រថយន្ត​ឈ្នួល ។
លោក គង់​ ស៊ី​ដែន នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ដែល​ចាប់​ខ្លួន​១-ឈ្មោះ​ថូ ភារម្យ ហៅ​ព្រំ ភេទប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជួញ​ដូរ​គ្រឿង​ញៀន មាន​ទី​លំនៅ​ភូមិ​ក្បាល​កោះ​ទៀវ ឃុំ​សំពៅ​លូន ស្រុក​កោះ​ធំ និង​២-ឈ្មោះ​ លី​ ស្រី​ពេជ្រ អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេខ​៤៤៨ ផ្លូវ​៤៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការ​មន មុខរបរ​បម្រើ​ការងារ​នៅ​ហាង​ខា​រ៉ា​អូ​ខេ អេរី​ហ្គែន ទាំង​២នាក់​ជាគូសង្សារគ្នា ។
លោក​នាយ​ការិយា​ល័យ​ បាន​ឱ្យដឹ​ងទៀត​ថា ក្រោយ​ពី​ឃាត់​ខ្លួន​ ប៉ូលិស​ដក​ហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកក​ក០១កញ្ចប់ធំ និង​២៣​កញ្ចប់​តូច ស្មើ​នឹង​២៥,៧ក្រាម លុយ​ខ្មែរ​២៨៦.៨០០រៀល និង​ទូរស័ព្ទ​ដៃចំនួន​៤គ្រឿងទៀត ៕