ចាប់ខ្លួនប្តីប្រពន្ធពីរនាក់ ព្រោះតែប្រតិបត្តិការសិច នៅលើយន្តហោះ

10/22/2013 0 Comments A+ a-

អាម៉េរិក ៖ ការរាយការណ៍ពីប៉ូលីសនៅក្នុងរដ្ឋ Nevada សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ពួកគេបានចាប់ខ្លួន បុរសនិងស្ត្រីជាប្តីប្រពន្ធនឹងគ្នា នៅតាមជើងហោះហើរមួយដោយមានការប្តឹងពីអ្នកដំណើរ នៅលើយន្តហោះជាច្រើនពីអំពើមិនសមរម្យ របស់ពួកគេទាំងពីរ ដែលប្រព្រឹត្តឱរ៉ាល់សិចនៅលើយន្តហោះ ចំពោះមុខគេឯងដោយមិនមានភាពខ្មាសអៀនឡើយ។
បុរសជាប្តីឈ្មោះ Christopher Martin និងស្ត្រីជាប្រពន្ធឈ្មោះ Jessica Stroble ពួកគេមកពីរដ្ឋ Oregon សហរដ្ឋអាមេរិក បានធ្វើដំណើរមក កាន់ទីក្រុង Las Vegas ហើយនាំគ្នារួមភេទ លើយន្តហោះក៏ត្រូវប៉ូលីស នៅតំបន់នោះឃាត់ខ្លួន និងរងការពិន័យជាប្រាក់ចំនួន ២៥០ដុល្លារផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនរកឃើញកំហុសច្រើនជាងនេះ អ្នកទាំងពីរ អាចត្រូវជាប់ពន្ធនាគារ រយៈពេល៣ខែទៀតផង។ លោក Martin និយាយថា នេះជាកំហុសមួយរបស់លោក ដែលមិនត្រឹមតែរង ការអាម៉ាស់នោះទេ ថែមទាំងធ្វើឲ្យបាត់បង់ការងារ ដែលបានធ្វើអស់រយៈពេល ១០ឆ្នាំទៀតផង៕
Photo by LookingTODAY
Looking Today