ប្តី​ជិះ​រថយន្ត​សង្គ្រោះ​បន្ទាន់ ជិតស្លាប់ហើយ ប្រពន្ធ​បង្ខំ​ឲ្យ​ទៅ​ធនាគារ ដកលុយសិនប្តី​ជិះ​រថយន្ត​សង្គ្រោះ​បន្ទាន់ ជិតស្លាប់ហើយ ប្រពន្ធ​បង្ខំ​ឲ្យ​ទៅ​ធនាគារ ដកលុយសិន

10/22/2013 0 Comments A+ a-

ចិន: យោងតាមការផ្សាយពី គេហទំព័រព័ត៌មានរបស់ចិន មួយបានឲ្យដឹងថា ក្រុមគ្រួសារជនជាតិចិនម្នាក់ បានឲ្យរថយន្តសង្គ្រោះ ខណៈកំពុងដឹកអ្នកជំងឺ ទៅសង្គ្រោះ ហើយឆ្លងកាត់ធនាគារ មួយកន្លែងដែល គាត់ផ្ញើលុយដោយ ប្រាប់ឲ្យរថយន្តឈប់សិន ហើយប្រពន្ធបានយក បុរសជាអ្នកជំងឺជាប្តី ទៅធនាគារនោះដើម្បីស៊ីញ៉េដក លុយយកមកប្រើ ប្រសិនបើគាត់ពុំ សង្ឃឹមថានឹងអាចរស់។
ប្រពន្ធរបស់បុរសជាអ្នកជំងឺឈ្មោះ Li អាយុ៦៥ឆ្នាំ ត្រូវរងការរិះគន់ ដោយសារតែនាង បានប្រើគណនី ធនាគារខណៈដែលលោក Xu Wanfan អាយុ៧៥ឆ្នាំ កំពុងឈឺ នៅក្នុងមន្ទីរពេទ្យឯខេត្ត Shaanxi ហើយ នាងបែរជាឲ្យ រថយន្តសង្គ្រោះឈប់ នៅធនាគារ ពេលកំពុងដឹក អ្នកជំងឺជាប្តីទៅសង្គ្រោះ ព្រោះបើគ្មានលេខសម្ងាត់ ឬហត្ថលេខាអ្នកផ្ញើទេនោះ គេមិនអាចដក លុយបានឡើយ។
នេះគឺជារឿងមួយ គួរឲ្យហួសចិត្តផងដែរ ខណៈដែលប្តី មិនទាន់ស្លាប់ផង បែរជាឲ្យទៅស៊ីញ៉េបើក លុយឲ្យហើយបែបនេះ៕