ថៅ​កែ​​ចំកា​រ​កៅ​ស៊ូចិត្ត​ធម៌ ត្រូវ​​ឃាត​ក​​បាញ់​សម្លាប់ យ៉ាង​​អា​ណោច​អា​ធ័ម​នៅ​កណ្តាល​ព្រៃថៅ​កែ​​ចំកា​រ​កៅ​ស៊ូចិត្ត​ធម៌ ត្រូវ​​ឃាត​ក​​បាញ់​សម្លាប់ យ៉ាង​​អា​ណោច​អា​ធ័ម​នៅ​កណ្តាល​ព្រៃ

10/22/2013 0 Comments A+ a-

ខេត្ត​រតនគីរី ៖ ជន​សង្ស័យ​​មិន​​ស្គាល់​មុខ បាន​​បាញ់​សម្លាប់ ថៅ​កែ​​ចំ​ការ​កៅ​ស៊ូ​​​​ម្នាក់ នៅ​​ស្រុក​​អូរ​​ជុំ ខេត្ដ​​រតន​គីរី យ៉ាង​​អា​ណោច​អា​ធ័ម កាល​ពី​​វេ​លា​​ម៉ោង ​១០​​ព្រឹក ថ្ងៃ​ទី​​២១ ខែ​តុ​លា ឆ្នាំ២០១៣ ស្ថិត​នៅ​ក្នុង​​ចំ​ការ​កៅ​ស៊ូ​​របស់​ខ្លួន នៅ​​ភូមិ​​ពីងឃុំ​​សា​ម​គ្គី ស្រុក​អូរ​ជុំ ខេត្ដ​រតនគីរី ហើយ​សាកសព​ជនរងគ្រោះ ត្រូវបាន​បញ្ជូនមក​ធ្វើបុណ្យ នៅ​ក្រុង​តាខ្មៅ​។​
ថៅកែ​ចំការកៅស៊ូ ដែល​ត្រូវ​ជន​មិន​ស្គាល់ មុខ​បាញ់សម្លាប់​មានឈ្មោះ សែ ម៉ូ​វ​សែ អាយុ​ជាង ៥០​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល រីឯ​ប្រពន្ធ​របស់គាត់ រស់នៅ​សហរដ្ឋអាមេរិក មាន​ចំការកៅស៊ូ​ចំនួន ៣០០ ហិកតា និង​មាន​កម្មករ ជាច្រើន​នាក់​ស្នាក់នៅ និង​ធ្វើការ​ជាមួយ​គាត់ ដែលជា​ថៅកែ​មានចិត្ត​ធម៌ គិតគូរ​សុខទុក្ខ​កម្មករ ទំនុកបម្រុង​ទាំង​ការហូបចុក និង​ស្នាក់នៅ​។

​រៀងរាល់​ព្រឹក​ឈ្មោះ សែ ម៉ូ​វ​សែ តែងតែ​ដឹក​កម្មករ តាម​រថយន្ដ តូ​យូ​តា ១​បាំង​កន្លះ ដាក់​តាម​ថ្នល់​កៅស៊ូ ដើម្បី​សំអាត​ស្មៅ ដូច​សព្វមួយដង​។ ប៉ុន្ដែ​នៅ​ថ្ងៃកើតហេតុ ដល់ពេល​ហូបបាយ​ថ្ងៃត្រង់ ក្រុមកម្មករ​មិនបាន​ឃើញ ឈ្មោះ សែ ម៉ូ​វ​សែ បើករថយន្ដ មក​យក​ពួកគាត់ ក៏​នាំគ្នា​ដើរទៅរ​កបាយ ស្រាប់តែ​ឃើញ​ឈ្មោះ សែ ម៉ូ​វ​សែ ដេក​ផ្កាប់មុខ​លើផ្លូវ ជន្ល​ង​កៅស៊ូ ស្លាប់​បាត់ទៅហើយ​។​
សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ត្រូវបាន ជន​មិន​ស្គាល់មុខ រៀបចំ​ផែនការ​ទុកជាមុន ហើយ​មាន​គ្នា​ចាប់ពី ២​នាក់​ឡើងទៅ ដោយ​ប្រើ​កាំភ្លើង​វែង​អាកា បាញ់​ទៅលើ​ជនរងគ្រោះ ដោយ​បន្សល់ទុក​សំបក​កា​ទូ​ស​មួយ​ផងដែរ​។ ជនបង្ក​បាន​បាញ់​ចេញ ពី​គុម្ពោត​ព្រៃ ដែលមាន​ចម្ងាយ​ប្រហែល ៣ ម៉ែត្រ ហើយ​បាញ់​ចំ​ឆ្អឹងខ្នង​ពីក្រោយ ធ្លា​យមក​ចុងដង្ហើម ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ​៕
ប្រភពពី វត្តភ្នំ