ឡាន​ក្រុង​​ក្រុម​ហ៊ុន​​អូ​ឡាំ​ពិក​​លី​​មូ​​សិន បើក​​ធ្លាក់​​ផ្លូវ​​នាំ​​ឲ្យ​​អ្នក​ដំ​ណើរ ៣៥​​នាក់ ភ័យ​​​លស់​ព្រ​លឹង

10/22/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ ដោយ​​ទំ​នង​ជា​​តៃ​កុង​​ងោក​​មួយ​ភាំង រថ​យន្ត​ក្រុង​របស់​​​ក្រុម​​ហ៊ុន អូ​ឡាំ​ពិក​​អិ​ច​​ស្ព្រេ​ស លី​​មូ​​សិន ដឹក​​អ្នក​ដំ​ណើរ បាន​​ធ្លាក់​​ប្រ​ឡាយ​​ជ្រុល ទៅ​បុក​គល់​ឈើ​​មួយ​​ទំ​ហឹង កាល​​វេ​លា​​ម៉ោង ៤​​និង​​៣០ នាទី​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី​​២២ ខែ​តុលាឆ្នាំ​២០១៣  ស្ថិតនៅ​ចំណុច ភូមិ​ថ្នល់​ថ្មី ខុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​អ្នកដំណើរ​ចំនួន ៣៥​នាក់ ភ័យ​ព្រលឹងចុងសក់​។​

​រថយន្តក្រុង​បង្ក​គ្រោះថ្នាក់ ពាក់​ស្លាក​លេខ សៀមរាប 3A-0925 ជា​របស់​ក្រុមហ៊ុន អូឡាំពិក​អិ​ច​ស្ព្រេ​ស​លី​មូ​សិន បាន​ដឹក​អ្នកដំណើរ​ចំនួន ៣៥​នាក់​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ក្រុងភ្នំពេញ​។ មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ងងុយដេក ហើយ​បាន​ឈប់សំរាក​រួច​ម្តងមកហើយ ក៏បាន​បន្តដំណើរ​ទៅមុខទៀត លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​រេ​ចង្កូត ធ្លាក់​ប្រឡាយ​ខាងឆ្វេង​ដៃ ផ្អៀង​ទៅបុក​គល់ឈើ បណ្តាល​ឲ្យ​អ្នកដំណើរ នៅលើ​រថយន្ត រងរបួស​ស្រាល​មួយចំនួន ។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ហើយ​អ្នកធ្វើដំណើរ​ទាំង ៣៥​នាក់ បាន​បង្ខំចិត្ត​ជួល​រថយន្ត តាក់ស៊ី​ជិះ​បន្ត​មក​ក្រុងភ្នំពេញ​។ សាក្សី​បាន​និយាយថា រថយន្ត​នេះ បើកបរ​ក្នុង​ល្បឿន​យឺតៗ​តែប៉ុណ្ណោះ ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប្រសិនបើ​គេ​បើក​លឿន​វិញ​នោះ អ្នកបើកបរ​រថយន្ត​អាច​នឹង​បុក​គល់ឈើ​ស្លាប់ ចំណែក​អ្នកធ្វើដំណើរ ក៏​អាច​រងរបួស​ធ្ងន់ធ្ងរ​ច្រើន​នាក់​ផងដែរ​៕
ប្រភពពី វត្តភ្នំ