ជើងខ្លាំងប្រចាំភូមិ កាប់ចាក់គ្នា នៅកន្លែងលក់ទឹកត្នោតជូរ ព្រោះតែស្រីស្អាត

10/22/2013 0 Comments A+ a-

ភ្នំពេញ: ​ក្មេង​ទំនើង​២​ក្រុម កាប់​ចាក់​គ្នា ព្រោះតែ​ញ៉ែ​ស្រី​ស្អាត នៅ​កន្លែង​លក់​ទឹកត្នោតជូរ បណ្តាល​ឲ្យ​ភាគី​ម្ខាង រងរបួស​បែកក្បាល ២​នាក់ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​សំបួរ សង្កាត់​-​ខណ្ឌដង្កោ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ភាគី​ម្ខាង​មាន​គ្នា​ប្រហែល​១០​នាក់ បាននាំគ្នា​អង្គុយ​ផឹកទឹក​ត្នោត​​ជូរ ហើយក៏មាន​ភាគី​ម្ខាង​ទៀត មាន​គ្នា​២​នាក់ បាន​បើករថយន្ត​ដឹក​ម្សៅ​បៀក​ជញ្ជាំង បានមក​ឈប់ ហើយ​បាននាំគ្នា​ចូលមក​ផឹក​ទឹកត្នោតជូរ ហើយក៍​មានការ​ប៉ះ​ពាក្យសំដី​ជាមួយគ្នា ពី​រឿង​បើករថយន្ត​ហុយ​ដី ដាក់​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ស្រាប់តែ​ភាគី​ម្ខាង​ដែលមាន​គ្នា​១០​នាក់ បាននាំគ្នា​ស្ទុះ​មក​វាយ​តែម្តង ដោយមាន​អ្នកខ្លះ កាន់ដំបង និង​ចប បណ្តាល​ឲ្យ​ភាគី ២​នាក់ រងរបួស​ដាច់​ម្រាមដៃ និង​បែកក្បាល​។​
​ប្រភព​ដដែល បាន​បន្តថា ការឈាន​ដល់​ការវាយប្រហារ​គ្នា​នេះ គឺ​បង្កឡើង​មកពី​រឿង​ញ៉ែ​ស្រី ហើយដោយ​ឃើញ​ភាគី​ម្ខាង ឌឺដង​ក៏​​នាំគ្នារ​ត់ទៅ​ទាញយក​ដំបង និង​ចប មក​វាយ​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទាំងសង្ខាង​តែម្តង ហើយ​ភ្លាមៗ​នោះ ត្រូវបាន​គេ​ដឹកយក​​ទៅ​សង្គ្រោះបន្ទាន់​នៅ​ម​ន្ទើ​រ​ពេទ្យ​ផងដែរ​។​
​ចំណែក​ជនសង្ស័យ មានឈ្មោះ ហ៊ូ​យ ហៀ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដែល​រងរបួស​ក្បាល មានមុខ​របរ ជា​អ្នកបើកបរ រថយន្ត និង​ទី​២​ឈ្មោះ​ឌួង ដុំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ព្រូឡាន អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​មែក ឃុំ​ចុង​ព្រែក ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​អ៊ុំ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ មានឈ្មោះ ហេង សុខសាន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ដែក មាន​ទីលំនៅ​ភូមិ​សំបួរ សង្កាត់ ខណ្ឌដង្កោ រងរបួស​ដាច់​ម្រាមដៃ​ឆ្វេង​។​
​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនដៃដល់​ចំនួន​២​នាក់ យកមក​ឃុំ​ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕​
ប្រភពពី CEN