វិភាគ ៖ គ្មាន​អ្វី​អាច​ត​ដៃ​​បាន​! ​

10/22/2013 0 Comments A+ a-

រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី​ ៥​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ហើយ​មាន​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ណា​នោះ​ប្រជា​រាស្ត្រ​ខ្មែរ​បាន​ និង​កំពុង​តែ​សម្លឹង​មើល​ថា​ ​រដ្ឋ​មន្ត្រី​ដែល​ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្រសួង​គ្នា​កាន់​កាប់​របៀប​​វិល​​ជុំ​ ​ក៏​​ជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​មនុស្ស​ជា​រដ្ឋ​មន្ត្រី​មុខ​ដ​ដែល​ៗ​គ្រាន់​តែ​ធ្វើ​ការ​​ប្តូ​រ​​ផ្លាស់​​ក្រ​សួង​​ ។ ​​ក៏​​ប៉ុន្តែ​​មាន​​រដ្ឋ​​មន្ត្រី​​ថ្មី​ចំនួន​បី​ក្រ​សួង​ ក្នុង​នោះ​មាន​ ក្រ​សួង​កសិ​កម្ម​រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ ត្រូវ​បាន​ផ្លាស់​ប្តូរលោក​​ ចន្ទ​ សារុន​ ​ចេញ​ និង​ជំនួស​ដោយ​លោ​ក​​ អ៊ុក​ រ៉ា​ប៊ុន​ ។
ពេលនេះលោក​អ៊ុក រ៉ាប៊ុន ​ជា​រដ្ឋ​មន្ត្រី​ថ្មី​ពិត​ជា​ក្តាប់​ពុំ​បាន​នូវ​សភាព​ការ​ណ៍​បទ​ល្មើស​ព្រៃ​ឈើ ​បទ​ល្មើស​​នេសា​ទ​ និង​សកម្ម​ភាព​ជួញ​ដូរ​សត្វ​ព្រៃ​ ព្រម​ទាំង​ផ្ទៃ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ដែល​មាន​កិច្ច​សន្យា​រហូត​ទៅ​ដល់​ ​៩៩ឆ្នាំ​ ដែល​មាន​ម្ចាស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ភាគ​ច្រើន​និយាយ​ភាសាខ្មែរ្ម​មិន​ច្បាស់​ដែល​ហៅថា​ ប៉ៃ​ឡាំៗ ​បាន​កំពុង​តែធ្វើសកម្មភាព​កាប់​ឈើ ​និង​រុក​រក​រ៉ែ​ដោយ​ខុស​ច្បាប់​នៅ​ភាគ​ឥសាន្ត​ប្រទេស​កម្ពុជា​នោះ​ឡើយ ​។ ​
ដោយ​ឡែក​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​ជល​ផល​ និង​អគ្គនាយក​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ ប្រធាន​បាន​ក្លាយ​ទៅជា​​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ដែល​អាច​ទទួល​បញ្ជា​ផ្ទាល់​ពី​នាយក​រដ្ឋ​មន្ត្រី​ ​និង​រដ្ឋ​មន្ត្រី​ ដែល​ហៅថា​ ​ជា​ខ្សែទទឹង និង​ខ្សែបណ្តោយ ​។ ​ការ​បង្កើត​ឱ្យ​មាន​ខ្សែ​ទទឹង​ និង​បណ្តោយ​នេះ​បណ្តាល​មក​ពី​អ្វី​ ​គឺ​ភាព​ពុំ​ទុក​ចិត្ត​ទី​១, ​ទី២ ​គឺ​ងាយនឹង​បញ្ជា​ឱ្យ​ធ្វើ​តាម​ ។ អគ្គ​នាយក​ទាំង​ពីរ​នេះ​អាច​នឹង​ធ្វើ​ឱ្យ លោក​ អ៊ុក រ៉ាប៊ុន ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ ​ស្តី​ពី​ព្រៃ​ឈើ ​និង​ច្បាប់​ស្តី​ពី​ជល​ផល​ ។​ ជាក់​ស្តែង​រដូវ​បិទ​ការ​នេសាទ​ ​ក៏​នូវ​តែមាន​ក្រុ​ម​ឈ្មួញ​ល្មើស​ច្បាប់​ធ្វើ​ការ​នេ​សាទ​ដោយ​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ដែល​មន្ត្រី​ថ្នាក់​សង្កាត់​ ​ខណ្ឌ ​និង​តំបន់​មិន​មាន​ចេត​នា​បង្ក្រាប​ ​បែរ​ជា​រួម​គំនិត​ បើក​ដៃ​ឱ្យ​មាន​ការ​នេសាទ ​ដើម្បី​ទទួល​យក​មក​វិញ​នូវ​ប្រាក់​សំណូកដើម្បីផលប្រយោជន៍បុគ្គលបក្ខពួក និងក្រុមគ្រួសារ ។ ចំណែកឯសកម្មភាពកាប់បំផ្លាញព្រៃឈើជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ចក៏បានកំពុងតែកាប់ និងដឹកជញ្ជូនឈើគ្រញូង ឈើប្រណីតនានាជារៀងរាល់ថ្ងៃផងដែរ ។ការ​បង្កើត​ឱ្យ​មាន​ខ្សែ​ទទឹង​ដោយ​អគ្គនាយក ទទួលបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីនេះហើយ គឺជាឆ្អឹងទទឹង.ក រដ្ឋមន្ត្រី តើរដ្ឋមន្ត្រីមានអំណាចគ្រប់គ្រងបានពេញលេញឬទេ ។ ទោះបីជារដ្ឋមន្ត្រីស្នើសុំយោបល់ទៅនាយក រដ្ឋមន្ត្រី ដើម្បីអនុវត្តន៍ច្បាប់ពេលនោះនាយករដ្ឋមន្ត្រីបានសម្រេចយល់ព្រមតាមរដ្ឋមន្ត្រី ។
បន្ទាប់មកលោកនាយក រដ្ឋមន្ត្រីដាក់បញ្ជាទៅអគ្គនាយកជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ឬក៏រដ្ឋបាលព្រៃឈើឱ្យធ្វើ សកម្មភាពផ្ទុយពីសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រី រីឯ​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រីពិតជាមានប្រសិទ្ធភាពជាងរដ្ឋមន្ត្រី ពេលនោះហើយដែលធ្វើឱ្យតម្លៃ និងអំណាចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មក្លាយទៅជាគ្មានន័យចំពោះលោក ណៅ ធួក និងលោក ឆេង គឹម​ស៊ុន។
រាជរដ្ឋាភិបាលមានក្រសួងមានអគ្គនាយកដ្ឋាន និងនាយកដ្ឋានមានរហូតទៅដល់មន្ទីរតាម បណ្តាខេត្ត និងមន្ត្រីជំនាញរាប់ពាន់នាក់ក្នុងមួយក្រសួងៗ ។ ដោយ​សារ​តែ​ភាព​ពុំ​ទុក​ចិត្ត​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ ​នោះ​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​បាន​បង្កើត​គណៈ​កម្មា​ធិការ​ជាតិ​ ព្រម​ទាំង​អាជ្ញា​ធរ​ជាតិ​បន្ថែម​ទៀត ​។ ជាក់​ស្តែង​ដូច​ជា ​គណៈ​ក​ម្មការ​ជាតិ​ ​និង​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជា​ដើម​ ជា​ស្ថាប័ន​ធ្វើ​កា​រ​ពី​លើ​ក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម​ ​និង​សំណង់​ ​តែ​ទំនាស់​វិវាទ​ដី​ធ្លី​កាន់​តែកើត​មាន​ច្រើន​ឡើងៗ​នៅទូ​ទាំង​ប្រទេស​ដោយ​សារ​តែ​អ្នក​មាន​អំណាច​បុណ្យ​ សក្តិ​លុយ​កាក់​ធ្វើ​ការ​រំលោភ​យក​ ហើយ​មិន​មាន​នីតិ​វិធី​ និង​ដំណោះ​ស្រាយ​ណា​មួយ​សម​រម្យ​នៅ​ឡើយ ។​
ការ​បង្កើត​ឱ្យ​មាន​ក្រសួង​ជំនាញរួ​ចហើយ​បង្កើត​គណៈ​កម្មា​ធិ​ការ ​និ​ង​អាជ្ញា​ធរ​ជាតិ​ ​គឺជាការ​ធ្វើ​ឱ្យ​មាន​ការ​ចំណាយ​ថវិកា​ជាតិ​កាន់​តែច្រើន​ ហើយពុំទទួលបានផលជាវិជ្ជមាននោះទេ និង​ការ​បង្កើត​ឱ្យ​មាន​ប្រតិ​ភូរា​ជរដ្ឋាភិ​បាល​នោះ ​គឺជាការទាមទារគ្រប់គ្រងបង្កើតអំណាចងាយស្រួលក្នុងការបញ្ជាដោយផ្ទាល់ គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​បុគ្គល ​បក្ខពួក ​និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ៕
ប្រភពពី Free Press Magazine