លោក សម រង្សី ប្រកាសមិន​ចូលរួមប្រជុំ​សភា បើមិនបែងចែក​អំណាចឲ្យ​មាន​តុល្យភាព

10/22/2013 0 Comments A+ a-

ភ្លាមៗ​បន្ទាប់ពី​ដាក់ជើង ជាន់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ មេដឹកនាំបក្សប្រឆាំងបាន​ប្រ​កាស​​ថា នឹងមិន​ចូល​រួម​ប្រជុំ​សភាទេ ដ៏រាបណាគណបក្សប្រជាជន​កម្ពុជា មិនព្រម​ធ្វើ​ការ​បែង​ចែក​អំណាច ឲ្យ​​​មានតុល្យភាពនោះ ។​ តុល្យភាពដែល​ត្រូវបាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​អះ​អាង​​ថា ទាល់តែប្រគល់​តំណែង ប្រធាន​រដ្ឋសភា មក​ឲ្យ​ខ្លួន ​ប៉ុន្តែត្រូវបាន​បក្សប្រជាជន​ប​ដិ​សេ​ធ​ ។
ដើម្បីប្រឆាំងចំពោះ​ការបដិសេធនេះ លោក សម រង្ស៊ី បាន​ថ្លែងប្រាប់ក្រុមអ្នក​រា​យ​ការណ៏​ព័ត៌​មាន​​កាល​ពីព្រឹកមិញ​ថា លោកនឹងដឹកនាំ​បាតុកម្មរយៈពេល​៣ថ្ងៃ ដែល​ផ្ដើមចាប់ពី​ព្រឹក​ថ្ងៃទី​២៣ តុលា ស្អែកនេះ ។ ជា​បាតុក​ម្ម ប្រឆាំង​លទ្ធផលឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នី​តិ​កាល​ទី៥​ និងទាមទារឲ្យ​រដ្ឋាភិបាល ​គោ​រ​ព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​ស ​ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ។​
យោង​តាមលទ្ធផល ដែលបានពីការបោះ​ឆ្នោតថ្ងៃទី២៨កក្កដា ឆ្នាំ ២០១៣ ដែ​ល​ប្រកាស​ដោយ​គ.ជ.ប បាន​បង្ហាញ​ថា គណបក្សប្រជាជន​កម្ពុជា ទទួលបាន​៦៨ អាសន ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ដែ​លជាគណបក្សប្រឆាំង ទទួលបាន​៥៥ អាសន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ​ណប​ក្សសង្គ្រោះជាតិចោទថា គ.ជ.ប បានគៃបន្លំ​សន្លឹក​ឆ្នោតរបស់​ខ្លួន ឲ្យ ប​ក្សប្រជាជន​ ដែល​បានក្លាយជាមូលហេតុ ធ្វើឲ្យជាប់គាំង នយោបាយមក​ដល់ពេលនេះ ៕
ប្រភពពី Free Press Magazine ·